Sunday, February 28, 2010
Plus Bell La Vie
ការរកស៊ីសម្រាប់អាជីវកម្មតូចតាច ដើម្បីជីវិតគ្រួសារមួយ គឺតែងតែផ្តល់នូវកម្រៃបន្តិចបន្តួចសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ ប្រជាជនខ្មែរ ក៏ដូចជាប្រជាជននៅលើពិភពលោកយើងនេះ។ អាជីវកម្ម ឬមុខរបរ គឺជាទូទៅវាតែងតែជួបនូវបញ្ហាបនិ្តចបន្តួច នោះគឺទុន ឬថវិកា សម្រាប់អោយការដំណើរការវាមានភាពរលូន និងស្ថេរភាពតទៅមុខ។ ព្រោះថាកត្តាសំខាន់របស់ជំនួញ ឬអាជីវកម្ម គឺត្រូវពឹងផ្អែកយ៉ាងធំទៅលើទុនសម្រាប់ធ្វើការវិនិយោគខ្នាតតូច ហើយលើសពីនោះទៅទៀត កត្តាធនធានមនុស្ស គឺចង់សំដៅទៅលើចំណេះដឹងសម្រាប់អ្នកដឹកនាំអាជីវកម្ម ដើម្បីទៅរកភាពជោគជ័យ។ សម្រាប់កុមារអង្គរវិញ ឥលូវនេះ បព្ហាថវិកា និងទីតាំងសម្រាប់រកស៊ីធ្វើអាជីវកម្មនោះ គឺកំពុងតែប្រឈមមុខខ្លាំងណាស់ ដោយតម្រូវការនៅក្នុងគ្រួសារឥលូវនេះ មានការចំណាយច្រើន ទៅលើការហូបចុក និងស្នាក់នៅ។ ដូច្នេះការស្វះស្វែងរកអាជីវកម្មតូចមួយកំពុងចោទជាបញ្ហា សម្រាប់យកមកដោះស្រាយជីវភាពប្រចាំថ្ងៃ។ លើសពីនោះទៅទៀត អ្នកគួរតែយល់ថា ជីវិតរស់នៅទីក្រុងខុសពីអ្នកធ្វើស្រែចំការ ព្រោះថា នៅទីក្រុងមួយវិនាទីណាក៏ត្រូវការប្រាក់ដែរ។ ហេតុអ្វី? គឺដោយសារតម្រូវការជីវិតប្រចាំថ្ងៃ ការហូបចុក ស្នាក់នៅ ទឹកភ្លើង ការបង់ប្រាក់ប្រចាំថ្ងៃទៅអោយឃុំសង្កាត់ (ថ្លៃសន្តិសុខ) ការផ្ញើកង់ម៉ូតូ និងនៅមានអ្វីៗជាច្រើនទៀត។ ហេតុដូច្នេះហើយ តើយើងគួរតែរស់នៅដើម្បីរំពឹងតែប្រាក់បៀវត្សបន្តិចបន្តួចម្តេចនឹងកើត? កុមារអង្គរនៅមានកូនប្រុស និងឪពុកម្តាយចាស់ជរាទៀត ដែរត្រូវនៅក្នុងបន្ទុក ដែរត្រូវដោះស្រាយ។ តើគួរតែកុមារអង្គរនៅស្ងៀមមិនប្រឹងប្រែងដើម្បីជីវិត ម្តេចនឹងកើត? តែនៅពេលដែរនិយាយដល់បញ្ហារកស៊ី គ្រួសារបងប្អូនបង្កើតរបស់កុមារអង្គរ គាត់តែងតែជំទាស់ ថាធ្វើបែបនេះមិនល្អ ធ្វើបែបនោះមិនល្អ ហើយគួរតែយកយោបល់ពួកគាត់ទើបជាការល្អវិញ។ តែពួកគាត់នៅតែមិនអាចយល់បានពីអារម្មណ៍របស់កុមារអង្គរថា ថវិកាយើងវាមានតិច ចុះបើធ្វើតែតាមការណែនាំរបស់ពួកគាត់នោះ តើអាចទៅរួចទេ?។ ដូច្នេះកុមារអង្គរ មានតែពឹងពាក់ រកកន្លែងធ្វើអាជីវកម្មដោយខ្លួនឯង ឬក៏ពឹងមិត្តភក្តិណាដែរស្គាល់ និងអាចពឹងពាក់បាន ដើម្បីរកកន្លែងធ្វើអាជីវកម្មលក់ដូរបន្តិចបន្តួច ដោយមិនត្រូវចំណាយថវិកាច្រើនទៅលើសម្ភារៈផ្សេងៗ ដូចជាអាចលក់ដូរនៅតាមសាលារៀនជាដើម។ ណ្ហើយ... ទោះជាយ៉ាងម៉េចក៏ដោយក៏ខ្ញុំមិនដាក់បន្ទុក ឬក៏កំហុសទៅលើគ្រួសាររបស់ខ្ញុំទេ ព្រោះនេះគឺជា ជីវិត។ Plus Bell La Vie.
Tuesday, February 9, 2010
National Radio's boyz
Subscribe to:
Posts (Atom)