Monday, June 28, 2010

ការងារប្រុសកណ្តាល



គ្រាន់តែឮថា ឈ្មោះស្អី ប្រុសកណ្តាលនោះ អូយ ចង់ក្តួតស៊ីអាចម៍មិនចូលទេចាស៎។ យីនិយាយថាចាស៎ ដូចចង់ក្លាយជាប៉េដេម៉េចអញ្ចឹងទេវ៉ី ណ្ហើយកុំបង្អង់យូរ នាំគ្នាស្តាប់ចំរៀងមួយបទសិន។

Sunday, June 27, 2010

ក្រុមសត្វល្ងិត

អូយពិតជាញាក់សាច់មែន ក្រុមអាល្អិតនេះពិតជាមិនល្អិតដូចជាពាក្យគេថានោះឡើយ។ តែយល់ល្អ គួរតែកុំព្យាយាមសម្លឹងមើលខ្លាំងពេក ក្រែងដេកយល់សប្តិពេលយប់ អីយ៉ូយ អីយ៉ា... មើលចុះម្នាក់ៗពិតជាតាចៗណាស់លោកម្ចាស់អើយ អូយ ថ្លាច(ខ្លាច)ណាស់ ដេតឌីអើយ ម៉ាំមីជួយបេប៊ីផង៕





Hey ពូឌីជេ ឡប់ឡប់



សូមណែនាំ គាត់មិនមែនឌីជេអាជីពទេ តែគាត់តែងតែអួតប្រាប់គេថា គាត់ជាឌីជេបូរី (មិនដឹងបូរីនៅឯណាឡើយ)។ ក្រៅពីការងារ គាត់ក៏ជាតារាអុកក្រឡាចក្រត្រង្គដែរ។ ជាមនុស្សពូកែវោហាឥតប្រយោជន៍ ហេស ហេស ហេ... និយាយលេងទេសម្លាញ់អើយ តែកុមារអង្គរនិយាយមែនណា៎។

Tuesday, June 22, 2010

ពូមុខចាស់ (ហៅក្មេង៨៤)






គ្រាន់តែអានចំណងជើង អូយ...ញាក់សាច់តែម្ម៉ងវ៉ើយ។ ពូមុខចាស់ កុមារអង្គរធ្លាប់លើកយកមកបរិយាយម្តងរួចមកហើយ នៅក្នុងអត្ថបទ លេងអុកចាញ់ដេកលែងលក់ ហើយយល់សប្តិអាក្រក់ទៀតផង ហេសស ហេ ពូនេះក្មេងទេ តែនិយាយពីការលេងរាងវិញ អូយ... ក្មេងៗសុំចាញ់តែម្តងហើយវ៉ី។ ពូមុខចាស់នេះចូលចិត្តលេងអុកណាស់ បើគិតជាចាញ់រាប់ភ្លេច ហើយបើនិយាយពីការឈ្នះវិញអស់ដប់ក្តារនោះ អ្ហេហ ដូចជាច្រើនពេកទេដឹងវ៉ី? អ្ហើយខំនិយាយលើកទឹកចិត្តគាត់បន្តិចទៅ ក្រែងលោកគាត់ប៉ាវផឹកកាហ្វេមួយកែវហ្នឹងណា៎...

មានរឿងនិយាយទៀតហើយ

មិនដឹងជាយ៉ាងម៉េច? បានជាម្ង៉ៃៗអង្គុយគិតតែអ្វីៗដែលវាហួសចិត្តតែម្តង។ ថ្ងៃនេះគួរនាំអ្វីមកបញ្ចេញទៀតទៅវ៉ី? អូហ៍និយាយអំពីអភូតហេតុខ្លះៗនៅកន្លែងធ្វើការ។ ដឹងហើយឬនៅសម្លាញ់? ថានៅកន្លែងធ្វើណា ក៏ដូចជាកន្លែងធ្វើការណាដែរ ទាល់តែចេះវៃអែបស៊ីអបទើបអាចរស់នៅបានយូរ ព្រោះថាមនុស្សឥលូវចូលចិត្តស៊ីជោរណាស់ ហើយបើសិនជាពួកម៉ាកឯងមិនចេះអែបអបទេ នោះពួកម៉ាកឯងនឹងត្រូវបានគេដេញក្បាលចោលទៀត គឺវាមិនយូរមិនឆាប់ទេវ៉ើយ។ មួយទៀត... គួរកុំធ្វើការងារជាមួយគ្នា (មិត្តភក្តិធ្លាប់រៀននៅសាលា) ព្រោះថាបើទោះបីជាការងារខុសគ្នា ឬដូចគ្នាក៏ដោយក៏គង់មានថ្ងៃណាមួយមិត្តភាពនឹងប្រេះឆាជាក់ជាមិនខានទេ។ មិនចាំបាច់ទៅមើលនៅឯណាទេ ត្រង់តែមិត្តភក្តិដើរលេងជាមួយគ្នារាល់ថ្ងៃនៅច្រណែនឈ្នានីសគ្នា ចុះទម្រាំអាធ្វើការជាមួយគ្នាទៀតនោះ វានឹងទៅជាយ៉ាងណាទៅ? ចូរគិតថា ការគិតរបស់មនុស្សលោកយើងមិនដូចគ្នាទេ មួយណាក៏ចង់មានបាន និងចង់បានយសសក្តិដែរ ហើយអ្វីៗក៏ពួកគេហ៊ានធ្វើ់ដែរ រហូតដល់ថ្នាក់និយាយដើមមិត្តភក្តិ ថាអានេះអញ្ចេះ អានេះអញ្ចុះ (គឺអោយគេមើលថោកមិត្តភក្តិខ្លួន) មិនល្អ ហើយធ្លាប់ដើរលេងស្រីញីអួរប្រមួរ អូយ... មានច្រើនណាស់អាពាក្យចាំតែបន្ទោសនោះ។ អញ្ចឹងហើយ តាមយោបល់កុមារអង្គរ មិត្តភាពចង់រក្សាបានយូរចូរកុំជួបគ្នារាល់ថ្ងៃ និងបើធ្វើការ គួរតែធ្វើការស្ថាប័ន ឬក្រុមហ៊ុនផ្សេងៗគ្នាទៅវាល្អជាងអី។ ហេសសសស ហេ... ពាក្យទាំងនេះមិនមែនកុមារអង្គរនិយាយហើយចេះតែនិយាយទេ ចូរនាំគ្នាយកទៅពិចារណាទៅចុះ ហើយគួរតែធ្វើយ៉ាងម៉េចដើម្បីកែលម្អអាចរិកនិយាយដើ់មមិត្តភក្តិរបស់ខ្លួននោះចេញទៅ គឺដើម្បីអោយចំណងមិត្តភាពមានជាយូរអង្វែង។ នៅមានមិត្តភក្តិខ្លះ ខំនិយាយល្អប្រាប់ទៅអ្នកដទៃថា ខ្លួនបានជួយអានេះហើយបានជួយអានោះ តែធាតុពិតវិញ សេរូពងតែត តែម្តងហើយវ៉ើយ ពូកែខាងអួតថាខ្លួនល្អហើយថាខ្លួនហឹ្នងពូកែ ចេះជួយមិត្តភក្តិនិងផ្តល់ដំបូន្មានល្អៗដល់អានេះអានោះ (អាគំនិតគួរតែចោលតែម្តងទៅ ហើយសុំបានទេអាហ្នឹង)។

អ្វីដែលកុមារអង្គរចង់បាននោះ គឺចង់អោយមិត្តទាំងអស់ចេះរួបរួមនិងស្រឡាញ់គ្នា ជាពិសេសគឺការគោរពគ្នាទៅវិញទៅមក ហើយមិនត្រូវនិយាយអាក្រក់ពីអ្នកនេះទៅប្រាប់អ្នកផ្សេងនោះទេ ហើយចូរចងចាំថា "ឆ្កែគង់តែមានថ្ងៃរបស់វាទេ" ។

នៅមានត... ទៀត៕

Monday, June 21, 2010

សង្គមនៃខ្ញុំ

ខ្ញុំជឿថា អ្នកណាក៏ដូចអ្នកណាដែរ ព្រោះហេតុអ្វី? ខ្ញុំចង់សំដៅទៅលើស្នេហាគ្រាដំបូង។ ហេស ហេ ពេលនេះសូម លេងម៉ាចាស់ដៃម្តងហើយ...” អូនសម្លាញ់ ស្នេហារបស់យើង គ្មានអ្នកណាមកបំបែកបានឡើយ ទោះជាយ៉ាងណាក៏ដោយ ស្នេហា របស់យើងនឹងមានជាអមតៈ” នេះគ្រាន់តែជាពាក្យបោកប្រាស់របស់មនុស្សទូទៅទេ តែធាតុពិតវិញ វាគ្មានទេ។ ទទួល ស្គាល់ថា វាពិតជាផ្អែមល្ហែមណាស់នៅកាលគ្រាដំបូង តែយ៉ាងយូរហើយបីទៅបួនខែហើយយ៉ាងយឺតទៀតមួយឆ្នាំចុះ គឺវាដូចតែគ្នាហ្នឹង មិនថាអ្នកមានឬអ្នកក្រល្ហេមល្ហាមទេ។ “អូនមើលមេឃន៎ វាស្រទុំ គឺដោយសារវាចាញ់សម្រស់ អូននឹងបង” ហាហាហាហាហសស ចង់តែសើចអោយអាយ៉ាស់មាត់ទេវ៉ី។ ចូរចងចាំថា អ្វីដែលសំខាន់ជាងគេនៅ ក្នុងមួយជីវិតយើងនេះ? ទីមួយគ្រួសារចេះយល់ចិត្តថ្លើមគ្នា ទីពីរមានកូនដោយគន្លងធម៌ និងទីបីគឺលុយ ។
ហេតុអ្វីក៏ពាក្យថាលុយវាធំជាងគេ? ដឹងទេថា គ្រួសារមួយបែកបាក់គ្នាដោយសារអ្វី? កូនមិនបានទៅសិក្សាររៀន សូត្រ មកពីហេតុអ្វី? នឹងការខ្វះទំនាក់ទំនងនៅក្នុងសង្គម មកពីកត្តាអ្វី? ដឹងហើយថាអ្វីៗគឺដោយសារតែគ្មានលុយ ព្រោះថាលុយ ជាឋានសួគ៌ ហើយលុយក៏ជា ឋាននរកដែរ... ។
- លុយជាឋានសួគ៌ : ព្រោះថាវាអាចអោយយើងមានស្នេហាពិត គ្រួសារពិត និងសង្គមពិត។
- លុយជាឋាននរក : ដល់ពេលសល់លុយច្រើនពេកទៅ ក៏នាំគ្នាសប្បាយហួសកំណត់ ហើយក៏ធ្លាក់ទៅក្នុង ភាពវង្វេងវង្វាន់នៃស្រមោលអន្ធរកាលតាមពីក្រោយយើងរហូត។
អ្វីៗគឺវាអាចប្រែប្រួលបានគ្រប់ពេលវេលា គឺដោយសារតែលុយ។ ខ្ញុំមិនបាននិយាយដល់ប្រទេសផ្សេងៗទេ គឺអ្វីដែល ខ្ញុំនិយាយពេលនេះគឺក្នុងសង្គមខ្មែរយើងតែម្តង។ ខ្ញុំក៏មានគ្រួសារ ហើយខ្ញុំក៏បានរៀនសូត្រចេះដឹងនឹងគេដែរ រួមទាំង ការងារដ៏សមរម្យមួយទៀតផង តែទោះជាយ៉ាងណាក៏ដោយ បៀវត្សរបស់ខ្ញុំនៅស្តួចស្តើងខ្លាំងណាស់មិនអាចទទួលរាប់រងចំណាយសព្វគ្រប់នៅក្នុងផ្ទះបានឡើយ ដែលជាហេតុធ្វើអោយពួកយើងពេលខ្លះមានការរកាំរកូសគ្នាដែរ តែ មិនជាខ្លាំងណាស់ណា៎ដូចដែលគេបានបញ្ចាំងនៅក្នុងទូរទស្សន៍ទេ។ លើសពីនោះទៅទៀត ខ្ញុំក៏បានស្វែងយល់ ច្រើនណាស់អំពី ជីវភាពរស់នៅរបស់ប្រជាជននៅស្រុកស្រែ និងទីក្រុង ហើយជាពិសេសជាងនោះទៅទៀតគឺបានដឹងនិងស្វែងយល់អំពីតម្រូវការអំពីមនុស្សម្នាក់ៗទៀតផង។ ចំពោះជីវិតនៅស្រុកស្រែ ក៏វាមិនខុសពីជីវិតនៅ ក្នុងទីក្រុងដែរ គ្រាន់តែការចំណាយទៅលើការស្នាក់នៅ ហូបចុក ទឹក ភ្លើង ការសិក្សារៀនសូត្រ និងការធ្វើដំណើរវាខុសគ្នា។ នៅទីក្រុងមួយវិនាទីណាក៏លុយដែរ បើមិនខំប្រឹងរក និងសន្សំទេ នោះនឹងជួបបញ្ហាលំបាកជាក់ជាមិនខានឡើយ ព្រោះថាត្រូវបង់លុយថ្លៃទឹក ថ្លៃភ្លើងរៀងរាល់ខែ អាហ្នឹងមិននិយាយដល់អារឿងផ្សេងៗផង។
សរុបសេចក្តីមក គ្នាអ្វីធំជាងលុយទេ មិនមែនស្នេហាដ៏ផ្អែមល្ហែមនៅគ្រាដំបូងឡើយ សូមកុំច្រលំ។ ពេលអត់អី ស៊ីទើបដឹងថាខ្លួនសង្វែក ពេលដឹងថាគ្មានស្អីស៊ីឆ្អែត ទើបដឹងថាលុយសំខាន់។

នៅមានត...

Thursday, June 17, 2010

មនុស្សកើតមកមិនបានដូចគ្នាទាំងអស់នោះទេ បើខ្លួនបានល្អគ្រាន់បើហើយ សូមកុំជាន់ឈ្លីអ្នកដទៃ

អ្នកណាៗក៏ដោយក៏ចង់មានមិត្តភក្តិដែលអាចជួយធុរះគ្នា និងមានចិត្តស្មោះដែរ តែមិនដែរមានទេនៅលើសាកលលោកយើងនេះ តែបើធុនមនុស្សអាត្មានិយមវិញសម្បូរណ៍ណាស់ ហើយច្រើនប្រភេទទៀត។ ហេស ហេ មនុស្សអាត្មានិយមហើយមានច្រើនប្រភេទទៀត តើវាយ៉ាងម៉េចទៅន៎អាច្រើនប្រភេទនោះ?

មិត្តភក្តិខ្លះមិនចូលចិត្តរវល់នឹងអាណានិយាយឡើយ ដូចជាមិនខ្វល់មិនយកចិត្តទុកដាក់ តែដល់ពេលខ្លួនជួបបញ្ហាវឹកវរ គ្មានអាណាក្រៅពីតែពួកអាហ្នឹងជួយវា តែដល់ពេលសប្បាយ គឺមានបក្សពួកផ្សេងទៅវិញ។ តែល្អដែរសម្លាញ់ ធ្វើអារបៀបហ្នឹង វាមិនសូវឈឺក្បាល ហើយយូរៗជួបមុខគ្នាម្តងក៏ល្អដែរ ម៉េចខ្ញុំនិយាយអញ្ចឹងត្រូវទេ? មិនត្រូវទេកុមារអង្គរ ព្រោះថាយើងមិនអាចយកគំនិតតែខ្លួនឯងមកនិយាយបានទេ... មិត្តភក្តិម្នាក់ឆ្លើយតប ហើយកុមារអង្គរបន្តទៀតថា “ទេ... អ្វីដែលខ្ញុំនិយាយពេលនេះ គឺខ្ញុំបានសាកល្បងសួរពួកម៉ាកជាច្រើនអ្នកមកហើយ ហើយពួកគេក៏យល់ស្របអញ្ចឹងដែរ អ្នកខ្លះនិយាយថា មានលុយទើបមានមិត្តល្អ ហើយបើគ្មានប្រាក់កាក់វិញថយអោយឆ្ងាយ ហើយកាន់តែឆ្ងាយគឺកាន់តែប្រសើរ ហេស ហេសហេ...”

គិតសព្វៗទៅ អ្វីក៏ដោយក៏វាមានរឿងរបស់វាដែរ ដូចជានៅក្នុងគ្រួសារគឺមានរឿងរបស់គ្រួសារ មិត្តភក្តិគឺមានរឿងរ៉ាវចាក់ស្រេះរបស់មិត្តភក្តិ ហើយនៅក្នុងសង្គមបច្ចុប្បន្នក៏វាមានរឿងរបស់វាដូចគ្នាអញ្ចឹងដែរ។ ដូច្នេះចូរកុំឆ្ងល់អ្វីច្រើនពេកអោយវាទៅតាមដំណើរវាទៅ។ “ទេ... មិនបានទេសម្លាញ់ បើសម្លាញ់ឃើញមិត្តភក្តិធ្វើខុសហើយ ហេតុអីមិនខំព្យាយាមណែនាំអោយកែប្រែវិញ? ក្រែងវាជ្រុលជ្រោះអ្វីទៅ មិនវីវរហើយទេអី” សម្លាញ់ម្នាក់សួរ “កុំទៅខ្វល់ច្រើន ដឹងទេក្នុងសង្គមនេះ តែនិយាយច្រើនគឺខុសច្រើនហើយ ខ្ញុំក៏ធ្លាប់ធ្វើអ្វីដែលឯងកំពុងតែសួរយើងដែរ តែវាទៅមិនរួច ព្រោះពេលយើងណែនាំគេ គេបែរជានិយាយថា អញធំហើយ ហើយអញរៀនបានថ្នាក់ខ្ពស់ទៀតផង (មិនមែនថ្នាក់លើចុងត្នោតទេ) ហេស ហេ រឿងអីហេតុអីបានជា(ស្រីក្លាយជាឌីជេ...) មកចេះដាស់តឿនអញច្រើនម្ល៉េះហ្ហាស អញមានលុយអញចង់ធ្វើអីជាសិទ្ធិផស់អញ (ក្រៅពីគឺមានតែអញ)ដឹងនូវ?” “ដូច្នេះហើយមិនចាំបាច់ធ្វើចេះដឹងទេ ខំគិតតែខ្លួនឯងទៅបានហើយ” ។មិត្តភក្តិម្នាក់នោះនៅតែមិនអស់ចិត្ត ហើយគេក៏ចង់សួរកុមារអង្គរទៀតដែរ តែដល់ឮការបកសាយបែបនេះធ្វើអោយគេចត់បាយតែម្តង។ ចប់។ ចប់៕

Wednesday, June 16, 2010

លំដាប់ថ្នាក់របស់មិត្តខ្ញុំ

ឥលូវការងារមានរៀងៗខ្លួន ហើយរវល់ក៏រៀងៗខ្លួនដែរ។ ដូច្នេះមិនសូវបានជួបជុំគ្នាផឹកស៊ីហឹកហ៊ាក់ដូចមុនទេ ល្អដែរ... ព្រោះថាមិត្តរបស់កុមារអង្គរខ្លះមានប្រពន្ធនឹងកូន ហើយអ្នកខ្លះក៏កំពុងរៀបចំខ្សែជីវិតសម្រាប់ជីវិតគ្រួសារថ្មី ដោយឡែកមានឆ្កែឆ្មាដទៃទៀតមានសង្សារខ្លះៗហើយ។ ដូច្នេះមានតែថ្ងៃចុងសប្តាហ៍ឬក៏ថ្ងៃហូលីដេរបស់ជាតិទេ ទើបយើងបានមកជួបគ្នានៅតុកាហ្វេម្តងម្កាលដែរ... ជីវិត គិតយូរទៅនៅតែជីវិត គ្មានអ្វីផ្លាស់ប្តូរទេ ធ្វើការងាររាល់ថ្ងៃដដែលៗ ដូចជាភ្ញាក់ឡើងបើកភ្នែកគឺ ស៊ី អស់ពីស៊ី ទៅធ្វើការ ចេញពីធ្វើការ ស៊ីទៀត បន្ទាប់ពីស៊ីហើយសម្រាកបន្តិចរួចទៅធ្វើការងារបន្តទៀតហើយចេញមកពីធ្វើការ ក៏នាំប្រពន្ធកូន ស្រីស្នេហ៍សង្សារ គូរដណ្តឹង ដើរលេង ហើយស៊ីទៀតហើយ បន្ទាប់មកពេលរាត្រីដ៏សែនត្រជាក់ដល់បេះត្នោត អូយ... ដូចជាចង់ព្រឺសម្បុរគីកែបខ្ញាកៗៗៗ គេធ្វើអីទៅនៅពេលរាត្រីនោះន៎? ដូចជាចង់លេចផោមបន្តិច លេចអាចម៍បន្តិច មិនសូវស្រួលពោះសោះយប់ហ្នឹងន៎ ដូចឆ្កួតអញ្ចឹង...


មែនហើយពេលខ្លះមានមិត្តភក្តិច្រើនល្អ តែពេលខ្លះមិនស្រួលទេ ព្រោះច្រើនពេក នាំតែនិយាយដើមគ្នាទៅវិញទៅមកទេ ពិតជាឥតបានការមែន។ ខ្ញុំកុមារអង្គរ ក៏មិនចង់ចាត់ចំណាត់ថ្នាក់ថា មិត្តភក្តិនេះល្អ ហើយមិត្តភក្តិនោះអាក្រក់ដែរ ហើយកុមារអង្គរក៏ចង់អោយមិត្តភក្តិទាំងអស់ដូចខ្ញុំដែរ ព្រោះថា មិត្តភក្តិមិនមែនទាល់តែអ្នកមានលុយឡានទើបនាំគ្នាទៅរាប់អាននោះទេ ហើយក៏មិនចាំបាច់ផ្តោះផ្តងផ្លែផ្កាដាក់អោយគ្នាដែរ ព្រោះវាជាការឥតប្រយោជន៍ទេ ហើយនាំអោយអ្នកដទៃដៀលត្មិះពួកយើងទៀតថា ពីមុនពួកអានេះត្រូវគ្នាណាស់ លុះដល់ឥលូវបែងចែកគ្នាអានេះពួកម៉ាកអញ អានោះចិត្តអាក្រក់ចរិកមិនល្អពួកម៉ាកអ្ហែង...sic។ តែឥលូវខ្ញុំជួបមែន ដូចអ្វីដែលខ្ញុំធ្លាប់គិតអញ្ចឹង គឺឆ្កែឆ្មាឥលូវចាប់ផ្តើមគំនិត discrimination ហើយ។ អាណាមានលុយអញរាប់អានអានុង អាណាអត់លុយ ឌី អោយឆ្ងាយ ហាស ហាសហាហាហាហាហាហាស អញមិនចង់សើចទេអាពួកម៉ាកកុមារអង្គរអើយចាស៎។ អូយ... និយាយថាចាស៎ដូចចង់ក្លាយជាភេទទីបីម៉េចមិនដឹងទេវ៉ី។

តែណ្ហើយចុះ... ចុងសប្តាហ៍នាំគ្នាទៅអង្គុយលេងអុកនៅតាមហាងកាហ្វេតាមផ្លូវវិញល្អជាង ព្រោះឥលូវសេដ្ឋកិច្ចមិនសូវល្អអត់សូវមានលុយចូលហាងល្អទេ ដូច្នេះហើយអោយវាទៅតាមយថាកម្មចុះ។ អាណាចង់ម៉ោក៏ម៉ោ អាណាចង់ទៅក៏ទៅ មិនបាច់នាំគ្នាទៅបារម្ភអាណាទេ។

Tuesday, June 15, 2010

លេង អុក (ក្រឡាចក្រត្រង្គ)



playing khmer chess, very happy... and I thought that khmer chess is not complicated than international chess.

I and my buddies likes khmer chess too much because chess bring us to the place of paradise. I do not know the original history of Khmer chess but we still have a history from our ancestors as we can see on the wall of Angkor Temple.