ឥលូវការងារមានរៀងៗខ្លួន ហើយរវល់ក៏រៀងៗខ្លួនដែរ។ ដូច្នេះមិនសូវបានជួបជុំគ្នាផឹកស៊ីហឹកហ៊ាក់ដូចមុនទេ ល្អដែរ... ព្រោះថាមិត្តរបស់កុមារអង្គរខ្លះមានប្រពន្ធនឹងកូន ហើយអ្នកខ្លះក៏កំពុងរៀបចំខ្សែជីវិតសម្រាប់ជីវិតគ្រួសារថ្មី ដោយឡែកមានឆ្កែឆ្មាដទៃទៀតមានសង្សារខ្លះៗហើយ។ ដូច្នេះមានតែថ្ងៃចុងសប្តាហ៍ឬក៏ថ្ងៃហូលីដេរបស់ជាតិទេ ទើបយើងបានមកជួបគ្នានៅតុកាហ្វេម្តងម្កាលដែរ... ជីវិត គិតយូរទៅនៅតែជីវិត គ្មានអ្វីផ្លាស់ប្តូរទេ ធ្វើការងាររាល់ថ្ងៃដដែលៗ ដូចជាភ្ញាក់ឡើងបើកភ្នែកគឺ ស៊ី អស់ពីស៊ី ទៅធ្វើការ ចេញពីធ្វើការ ស៊ីទៀត បន្ទាប់ពីស៊ីហើយសម្រាកបន្តិចរួចទៅធ្វើការងារបន្តទៀតហើយចេញមកពីធ្វើការ ក៏នាំប្រពន្ធកូន ស្រីស្នេហ៍សង្សារ គូរដណ្តឹង ដើរលេង ហើយស៊ីទៀតហើយ បន្ទាប់មកពេលរាត្រីដ៏សែនត្រជាក់ដល់បេះត្នោត អូយ... ដូចជាចង់ព្រឺសម្បុរគីកែបខ្ញាកៗៗៗ គេធ្វើអីទៅនៅពេលរាត្រីនោះន៎? ដូចជាចង់លេចផោមបន្តិច លេចអាចម៍បន្តិច មិនសូវស្រួលពោះសោះយប់ហ្នឹងន៎ ដូចឆ្កួតអញ្ចឹង...
មែនហើយពេលខ្លះមានមិត្តភក្តិច្រើនល្អ តែពេលខ្លះមិនស្រួលទេ ព្រោះច្រើនពេក នាំតែនិយាយដើមគ្នាទៅវិញទៅមកទេ ពិតជាឥតបានការមែន។ ខ្ញុំកុមារអង្គរ ក៏មិនចង់ចាត់ចំណាត់ថ្នាក់ថា មិត្តភក្តិនេះល្អ ហើយមិត្តភក្តិនោះអាក្រក់ដែរ ហើយកុមារអង្គរក៏ចង់អោយមិត្តភក្តិទាំងអស់ដូចខ្ញុំដែរ ព្រោះថា មិត្តភក្តិមិនមែនទាល់តែអ្នកមានលុយឡានទើបនាំគ្នាទៅរាប់អាននោះទេ ហើយក៏មិនចាំបាច់ផ្តោះផ្តងផ្លែផ្កាដាក់អោយគ្នាដែរ ព្រោះវាជាការឥតប្រយោជន៍ទេ ហើយនាំអោយអ្នកដទៃដៀលត្មិះពួកយើងទៀតថា ពីមុនពួកអានេះត្រូវគ្នាណាស់ លុះដល់ឥលូវបែងចែកគ្នាអានេះពួកម៉ាកអញ អានោះចិត្តអាក្រក់ចរិកមិនល្អពួកម៉ាកអ្ហែង...sic។ តែឥលូវខ្ញុំជួបមែន ដូចអ្វីដែលខ្ញុំធ្លាប់គិតអញ្ចឹង គឺឆ្កែឆ្មាឥលូវចាប់ផ្តើមគំនិត discrimination ហើយ។ អាណាមានលុយអញរាប់អានអានុង អាណាអត់លុយ ឌី អោយឆ្ងាយ ហាស ហាសហាហាហាហាហាហាស អញមិនចង់សើចទេអាពួកម៉ាកកុមារអង្គរអើយចាស៎។ អូយ... និយាយថាចាស៎ដូចចង់ក្លាយជាភេទទីបីម៉េចមិនដឹងទេវ៉ី។
តែណ្ហើយចុះ... ចុងសប្តាហ៍នាំគ្នាទៅអង្គុយលេងអុកនៅតាមហាងកាហ្វេតាមផ្លូវវិញល្អជាង ព្រោះឥលូវសេដ្ឋកិច្ចមិនសូវល្អអត់សូវមានលុយចូលហាងល្អទេ ដូច្នេះហើយអោយវាទៅតាមយថាកម្មចុះ។ អាណាចង់ម៉ោក៏ម៉ោ អាណាចង់ទៅក៏ទៅ មិនបាច់នាំគ្នាទៅបារម្ភអាណាទេ។
This comment has been removed by the author.
ReplyDelete