មិនដឹងជាយ៉ាងម៉េច? បានជាម្ង៉ៃៗអង្គុយគិតតែអ្វីៗដែលវាហួសចិត្តតែម្តង។ ថ្ងៃនេះគួរនាំអ្វីមកបញ្ចេញទៀតទៅវ៉ី? អូហ៍និយាយអំពីអភូតហេតុខ្លះៗនៅកន្លែងធ្វើការ។ ដឹងហើយឬនៅសម្លាញ់? ថានៅកន្លែងធ្វើណា ក៏ដូចជាកន្លែងធ្វើការណាដែរ ទាល់តែចេះវៃអែបស៊ីអបទើបអាចរស់នៅបានយូរ ព្រោះថាមនុស្សឥលូវចូលចិត្តស៊ីជោរណាស់ ហើយបើសិនជាពួកម៉ាកឯងមិនចេះអែបអបទេ នោះពួកម៉ាកឯងនឹងត្រូវបានគេដេញក្បាលចោលទៀត គឺវាមិនយូរមិនឆាប់ទេវ៉ើយ។ មួយទៀត... គួរកុំធ្វើការងារជាមួយគ្នា (មិត្តភក្តិធ្លាប់រៀននៅសាលា) ព្រោះថាបើទោះបីជាការងារខុសគ្នា ឬដូចគ្នាក៏ដោយក៏គង់មានថ្ងៃណាមួយមិត្តភាពនឹងប្រេះឆាជាក់ជាមិនខានទេ។ មិនចាំបាច់ទៅមើលនៅឯណាទេ ត្រង់តែមិត្តភក្តិដើរលេងជាមួយគ្នារាល់ថ្ងៃនៅច្រណែនឈ្នានីសគ្នា ចុះទម្រាំអាធ្វើការជាមួយគ្នាទៀតនោះ វានឹងទៅជាយ៉ាងណាទៅ? ចូរគិតថា ការគិតរបស់មនុស្សលោកយើងមិនដូចគ្នាទេ មួយណាក៏ចង់មានបាន និងចង់បានយសសក្តិដែរ ហើយអ្វីៗក៏ពួកគេហ៊ានធ្វើ់ដែរ រហូតដល់ថ្នាក់និយាយដើមមិត្តភក្តិ ថាអានេះអញ្ចេះ អានេះអញ្ចុះ (គឺអោយគេមើលថោកមិត្តភក្តិខ្លួន) មិនល្អ ហើយធ្លាប់ដើរលេងស្រីញីអួរប្រមួរ អូយ... មានច្រើនណាស់អាពាក្យចាំតែបន្ទោសនោះ។ អញ្ចឹងហើយ តាមយោបល់កុមារអង្គរ មិត្តភាពចង់រក្សាបានយូរចូរកុំជួបគ្នារាល់ថ្ងៃ និងបើធ្វើការ គួរតែធ្វើការស្ថាប័ន ឬក្រុមហ៊ុនផ្សេងៗគ្នាទៅវាល្អជាងអី។ ហេសសសស ហេ... ពាក្យទាំងនេះមិនមែនកុមារអង្គរនិយាយហើយចេះតែនិយាយទេ ចូរនាំគ្នាយកទៅពិចារណាទៅចុះ ហើយគួរតែធ្វើយ៉ាងម៉េចដើម្បីកែលម្អអាចរិកនិយាយដើ់មមិត្តភក្តិរបស់ខ្លួននោះចេញទៅ គឺដើម្បីអោយចំណងមិត្តភាពមានជាយូរអង្វែង។ នៅមានមិត្តភក្តិខ្លះ ខំនិយាយល្អប្រាប់ទៅអ្នកដទៃថា ខ្លួនបានជួយអានេះហើយបានជួយអានោះ តែធាតុពិតវិញ សេរូពងតែត តែម្តងហើយវ៉ើយ ពូកែខាងអួតថាខ្លួនល្អហើយថាខ្លួនហឹ្នងពូកែ ចេះជួយមិត្តភក្តិនិងផ្តល់ដំបូន្មានល្អៗដល់អានេះអានោះ (អាគំនិតគួរតែចោលតែម្តងទៅ ហើយសុំបានទេអាហ្នឹង)។
អ្វីដែលកុមារអង្គរចង់បាននោះ គឺចង់អោយមិត្តទាំងអស់ចេះរួបរួមនិងស្រឡាញ់គ្នា ជាពិសេសគឺការគោរពគ្នាទៅវិញទៅមក ហើយមិនត្រូវនិយាយអាក្រក់ពីអ្នកនេះទៅប្រាប់អ្នកផ្សេងនោះទេ ហើយចូរចងចាំថា "ឆ្កែគង់តែមានថ្ងៃរបស់វាទេ" ។
នៅមានត... ទៀត៕
No comments:
Post a Comment