Thursday, December 31, 2009

តុកាហ្វេ




មិត្តភ័ក្រ្តរបស់កុមារអង្គរភាគច្រើនសុទ្ធសឹងជាអ្នកញៀន(ចូលចិត្ត)នឹងតុកាហ្វេ។ ជារៀងរាល់ចុងសប្តាហ៍ មិត្តភ័ក្រ្តទាំងអស់ជួបគ្នាតែនៅម្តុំតុកាហ្វេ ខ្លះនិយាយពីការងារ ខ្លះនិយាយពីរឿងស្រីញី ខ្លះនិយាយពីរឿងខ្លួនជំពាក់លុយគេ ឯខ្លះទៀតអង្គុយលេងអុក។ អូហ៍ ពិតជាសប្បាយណាស់ មានគ្រប់រសជាតិតែម្តង នេះបានគេហៅថារសជាតិជីវិត។ ម្នាក់ៗបើទោះជាជាប់រវល់ការងារផ្ទះក៏ដោយ ក៏ពួកគេឆ្លៀតពេលមកជួបគ្នាដែរ យីពិតជាមិនគិតពីអ្វីមែន តែមិនចេះតែថាទេ ព្រោះវាជាថ្ងៃឈប់សម្រាក ដូច្នេះត្រូវរកកន្លែងណាត់អង្គុយជជែកគ្នាលេងទើបវាបានធូរស្បើយ។ ដូចជាបុរសមុខចាស់ម្នាក់នេះអញ្ចឹង(រូបថតខាងលើ) និងអារ៉ៃណូ ពួកគេកំពុងតែជជែកគ្នាមុនពេលពួកគេចេញដំណើរទៅញុំាការ (អូយ ញុំាអី... ស៊ីៗទៅស្រួលស្តាប់ជាង) មិត្តភ័ក្រ្តនៅវាលរេញ ខេត្តព្រះសីហនុ។ ឃើញទេ? បើទោះបីជាគេមុននឹងសម្រេច ឬក៏ណាត់គ្នាទៅណាមកណាក៏គេទៅជុំគ្នានៅតុកាហ្វេដែរ ដឹងនូវ?

Friday, December 25, 2009

សម្លកូនអុក




សម្លាញ់ខ្ញុំម្នាក់ៗ គង់មានថ្ងៃណាមួយ ប្រពន្ធស្លកូនអុកអោយស៊ីទេមើលទៅ....

កុមារាវិទ្យុជាតិ




ពេលទំនេរគាត់នេះគ្មានអង្គុយមើលមេរៀនទេ តែបែរជាទៅអង្គុយនៅហាងកាហ្វេយ៉ាងរំភើយ។ គាត់នេះឈ្មោះអាកានីកាណែល ហៅអ៊ូកាណែល។ បងប្អូនមើលទៅដូចគេហៅថាអាក្របីណាស់។

Thursday, December 17, 2009

Tuesday, December 8, 2009

ក្មេងៗនៅស្រុកស្រែ (ចន្រ្ទា ខេត្តស្វាយរៀង)


រូបភាពទាំងនេះ ខ្ញុំបានថតនៅឆ្នាំ2008 តាមចាំប្រហែលជាមុនចូលឆ្នាំខ្មែរ ។


Thursday, December 3, 2009

ពិតជាអស់កំលាំងមែន



ឱ មករា អើយ ម៉េចក៏អស់កម្លាំងម្លេះ? យប់មិញធ្វើអីខ្លះ?


Thursday, November 26, 2009

លំហាត់ជាបន្ត

១. មហាក្សត្រខ្មែរបានយាងទៅតាំងរាជធានីនៅអង្គរក្នុងឆ្នាំ.............. ហើយសំរេចបោះបង់ក្រុងអង្គរក្នុងឆ្នាំ............
២. មហាក្សត្រខ្មែរជាស្ថាបនិកអង្គរមានព្រះនាមថា............. ................. មហាក្សត្រខ្មែរដែលល្បីល្បាញជាងគេក្នុងសម័យអង្គរ គឺព្រះបាទ..............................។
៣. អង្គរត្រូវបោះបង់ចោលដោយសៀមចេះតែយាយី។ ចុះក្រុងចតុមុខ ត្រូវបោះបង់ចោលដោយសារអ្វី?

នៅមានត...

Wednesday, November 25, 2009

សំនួរសម្រាប់ចំណេះដឹងទូទៅ

Do you ever watching a Star World show? It is called: ARE YOU SMARTER THAN A 5th GRADER?

មិត្តទាំងអស់គ្នា ខ្ញុំចង់ឲ្យមិត្តទាំងអស់គ្នាជួយរកចំលើយសម្រាប់សំនួរដូចខាងក្រោមនេះផង ព្រោះពេលខ្លះខ្ញុំពិតជាភ្លេចវាពិត​ប្រាកដមែន។

The question is:

១. តើប្រទេសកម្ពុជាមានព្រំប្រទល់ជាប់ប្រទេសណាខ្លះ? មានផ្ទៃដីប៉ុន្មានគ.មការ៉េ?
២.នៅត្រង់ភ្នំពេញ តើមានទន្លេមេគង្គចែកចេញជាប៉ុន្មាន? គឺទន្លេអ្វីខ្លះ?
៣.ទន្លេមេគង្គហូរកាត់ប្រទេសណាខ្លះ ប្រវែងប៉ុន្មានគ.ម? ទន្លេនេះមានសារៈសំខាន់អ្វីខ្លះ?
៤. ហេតុអ្វីបានជាអាកាសធាតុនៅកម្ពុជាមានលក្ខណៈក្តៅ ហើយសើម?

នៅមានត...

សុជីវធម៌

សុជីវធម៌មានតួនាទីសំខាន់ណាស់ ក្នុងការធ្វើអោយសង្គមមានភាពសុខសាន្ត និងសុភមង្គល។
ទាំងក្មេង ទាំងចាស់ ត្រូវស្វែងយល់ និង ប្រតិបត្តិក្បួនសុជីវធម៌អោយបានខ្ជាប់ខ្ជួនដើម្បីប្រែក្លាយខ្លួន
ជាពលរដ្ឋល្អ លើកកិតិ្តយសខ្លួន គ្រួសារ និងសង្គមជាតិ ដូចសុភាសិតមួយពោលថា "សំដីសជាតិ មារយាទសពូជ"


ពេលនេះកុមារអង្គរសូមទាញអារម្មណ៍របស់មិត្តភ័ក្រ្តទាំងអស់មកចាប់អារម្មណ៍អំពីសុជីវធម៌របស់ពលរដ្ឋខ្មែរជាទូទៅត្រូវប្រព្រឹត្ត។ កុមារអង្គរបានអានសៀវភៅសិក្សាសង្គមខ្លះៗដែលបោះពុម្ពដោយក្រសួងអប់រំខ្មែរ ហើយកុមារអង្គរគិតថានឹងលើកយកមក ជម្រាបជូនខ្លះៗ ព្រោះគិតថាវាមាន​សារៈប្រយោជន៍ណាស់សម្រាប់មិត្តទាំងអស់គ្នាយកទៅស្វែងយល់ពិចារណា ដែលមាន​ដូចខាងក្រោម៖

១. នៅទីសាធារណៈ
យើងគ្រប់ៗគ្នាទាំងក្មេង ទាំងចាស់ ត្រូវចេះសំរបឥរិយាបទអោយបានសមរម្យ តាមទីកន្លែង ពេលវាលា ជួយថែរក្សារការពារ ដោយស្មារតីភ្ញាក់រលឹក និងគោរពប្រតិបត្តិតាមបំរាមជានិច្ច។

២. នៅតាមជណ្តើរ
ក្នុងការឡើងចុះតាមជណ្តើរត្រូវប្រុងប្រយ័ត្ន កុំរុញច្រាន រឺប្រជ្រៀតអ្នកដទៃ ដើម្បីខ្លួនបានទៅមុនគេ។ ជាការគួរពេលចុះ រឺ ឡើងជួបគ្នា ទោះស្គាល់ រឺមិនស្គាល់គ្នាក្តី គប្បីញញឹមងក់ក្បាលដាក់គ្នា សំដែងការគួរសម។

៣. នៅតាមរោងមហោស្រព
ការអញ្ជីញទៅទស្សនា តាមម៉ោងកំនត់ ការរក្សាភាពស្ងៀមស្ងាត់ ការអង្គុយសមរម្យ ការមិនជក់បារី ការទះដៃតាមបែបបទនៃខ្លឹមសាររឿង គឺជាសុជីវធម៌របសើទស្សនិកជន។ ទស្សនិកជនត្រូវយល់ច្បាស់ថា សិល្បករជាពលរដ្ឋថ្លៃថ្នូរ ជាវិស្វករនៃមនោសញ្ចេតនា និងជាតំនាងសិល្បៈវប្បធម៌ជាតិ។ យើងគ្រប់គ្នាមិនត្រូវទំលាប់ហៅ សិល្បះករថា "អា មឹង" ឡើយ។

៤.ក្នុងវត្តអារាម
វត្តអារាមជាកន្លែងគោរព សង្រួមកាយវិចាចិត្តនៃពុទ្ធសាសនិក។ វត្តនៃសាសនាដទៃក៏ជាទីសក្ការៈនៃសាសនិករបស់គេ ដែរ។ ចំពោះវត្តនៃព្រះពុទ្ធសាសនាយើងមិនត្រូវ ជិះកង់ ម៉ូតូ ពាក់មួក បេះបោចផ្កា ផ្លែឈើ បាញ់សត្វ ចាប់ត្រី ផឹកស្រា លួចទ្រព្យសម្បតិ្តផ្សេងៗ នៅទីវត្តនោះទេ ព្រោះជាអំពើបាប។ យើងគ្រប់គ្នា គប្បីខិតខំប្រព្រឹត្តអំពើជាកុសលគ្រប់ពេលវេលា។

៥. ក្នុងរថឈ្នួល
រថឈ្នួលមានបីប្រភេទ គឺរថតាមផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។ ពេលធ្វើដំនើរតាមរថឈ្នួល យើងត្រូវចេះគោរពសិទិ្ធ អ្នកដទៃ ហើយប្រកាន់អាកប្បកិរិយាថ្លៃថ្នូរ។ ជាការល្អ មិនត្រូវជក់បារី ជជែកគ្នាខ្លាំងៗ រឺខាកស្តោះ ញើសសំបោរ ចោលសំបកនំចំនីតាមបង្អួចឡាន ព្រោះវាអាចប៉ះពាល់ដល់អ្នកដំនើរផ្សេងទៀត។ បើមានចាស់ជរា ស្រ្តីមានផ្ទៃពោះ ជនពិការ ស្រ្តីភេទ យើងគ្បីផ្ទេរ រឺជួយសំរួលកន្លែងអង្គុយជូនអ្នកទាំងនោះតាមភាពជាក់ស្តែង ប្រកបដោយទឹកមុខញញឹម។

៦. ការខាកស្តោះ និងកណ្តាស់
ការខាកស្តោះ និងកណ្តាស់ ជាបទរំខានអ្នកដទៃ ហើយធ្វើអោយគេខ្ពើមរអើមផង។ ពេលពិសារអាហារទោះក្នុងគ្រួសារក្តី ក្នុងភោជនីយដ្ឋានក្តី គប្បីកុំខាកស្តោះចំពោះមុខគេឯង។ បើត្រូវការខាកស្តោះ រឺកណ្តាស់ត្រូវវេញទៅបន្ទប់អនាម័យ រឺទីឆ្ងាយពីគេឯង។ ការខាកស្តោះ កណ្តាស់ ឥតសណ្តាប់ធ្នាប់ជាកំហុសមួយយ៉ាងធំផ្ទយនឹងសុជីវធម៌។

របរលក់ចេកចៀន

បើនិយាយពីមុខរបរនេះវិញឥលូវ អ៊ួយ... មិនបាច់និយាយទេ ពិតជាត្រូវប៉ាន់មែនទែនតែម៉ង់។ ខ្ញុំក៏ចូលចិត្ត ហើយអ្នកទាំងអស់ គ្នានោះវិញក៏ចូលចិត្ត គឺអាផ្សេង... មិនបាច់និយាយទេ។ កុមារអង្គរគិតថា របរនេះហត់បន្តិចមែន តែក៏ចំណេញច្រើនដែរ តែត្រូវបញ្ចេញញើសបន្តិច ។ យី ម៉េចកុមារអង្គរថាដូច្នោះ? ការងារណាក៏បញ្ចេញកំលាំងដូចតែគ្នាហ្នឹង សុំកុំច្រលំនោះ។ ទេ... តែមានការងារខ្លះមិនសូវបញ្ចេញកំលាំងទេ គឺគ្រាន់តែអង្គុយ លុយហូរចូលឈឹបៗៗៗៗៗតែម្តង។

មួយផ្សេងទៀត ចេកចៀនឥលូវថ្លៃណាស់ គឺមួយតម្លៃ ៧០០រៀល ហើយកន្លែងខ្លះ ១០០០រៀលឯណោះ ។ ឯងមិនដឹងទេអី? ព្រោះអី សេដ្ឋកិច្ចឥលូវវាផ្លាស់ប្តូរច្រើនណាស់ ។ តម្លៃស្ក ចេក អុស ខ្លាញ់ និងអ្វីៗផ្សេងទៀតក៏ឡើងថ្លៃដែរ តើអោយលក់តំលៃ ៣០០រៀល ទៅ ៥០០រៀលម៉េចនឹងកើត។

Tuesday, November 24, 2009

មុខរបរលាងម៉ូតូឡាន

បើនិយាយពីអាជីវកម្មវិញ សព្វថ្ងៃនេះវាមានច្រើនប្រភេទណាស់លោកអើយ។ វាមានតាំងពីបិទតែមម៉ូតូ ប៉ះកង់ រត់ស៊ីក្លូម៉ូតូរឺម៉ក បើកឡានតាក់ស៊ី លក់បន្លែបង្កា សាច់ត្រី នេសាទ ស្រែចំការ ហើយនៅមានមុខរបរសាមញ្ញៗជាច្រើនទៀតដែលខ្ញុំមិនបាន​រៀបរាប់អស់នោះ។ តែអ្វីដែលសំខាន់នោះគឺ យើងត្រូវតែធ្វើវា ព្រោះវាជាក្រពះរបស់យើងទាំងអស់គ្នា។ ចូរគិតថា មនុស្សដែល កើតមកហើយតែងមានវាសនាខុសៗគ្នា តែត្រូវចងចាំថា គ្មានអ្នកណាមានសេចក្តីសុខលើសអ្នកណាទេ តែគ្រាន់តែថា ច្រើន ហើយនិងតិចតែប៉ុណ្ណោះ។

និយាយពីមុខរបរលាងម៉ូតូឡានវិញ មុខរបរនេះមើលទៅហាក់ដូចជាហ៊ឹកហ៊ាក់ដូចគេ ដូចឯងដែរ តែគ្រាន់តែថា ត្រូវប្រុងប្រយ័ត្ន អោយវាខ្លាំងបនិ្តច មិនត្រូវធ្វើដោយលេសខេះទេ ព្រោះថា រថយន្ត ឬម៉ូតូដែលគេហ៊ានយកមកឲ្យយើងលាងនេះ គឺគេទុកចិត្តថា យើងជំនាញខាងលាងសម្អាត បើមិនដូច្នេះទេ រកប្រាក់សងគេមិនបានឥលូវហើយវើយ។ ឧទាហរណ៍ដូចជាឡានលុចស៊ីស ម៉ូតូម៉ាកថ្មីៗជាដើម។ ផ្ទុយមកវិញ បើយើងធ្វើដោយប្រុងប្រយ័ត្ន ហើយលាងសម្អាតបានស្អាតនោះ អូយ... លុយហូរចូលឈិបៗៗតែម្តងវ៉ី។

លើសពីនោះទៅទៀត មិនថាតែរដូវណាទេ គឺអាចរកចំណូលបានរហូតជាហូរហែរទៀតផង។

អូយស្អីហ្នឹងស្រុកខ្មែរ?

ម៉េចហ្នឹងពួកម៉ាក? ម៉េចចាំបាច់ដល់ថ្នាក់ហ្នឹងវ៉ី? យី... នៅសប្យាយទៀតលោកអើយ...
គាត់ឈ្មោះស្រុកខ្មែរ ស្រុកកំណើតនៅតាកែវប្រូវាំង ។ គាត់ឥលូវហ្នឹងមានកូនមួយហើយ ហើយគាត់ធ្វើការនៅគ្រឹះស្ថានឯកជនចំណុះរដ្ឋទៀតផង។

នៅមានត...

Monday, November 23, 2009

មុខរបរប៉ះកង់ម៉ូតូ

តាមខ្ញុំសង្កេតមើលទៅរៀងរាល់ថ្ងៃ អេ្ហហ...កុំនិយាយរាល់ថ្ងៃ គឺគ្រាន់តែនិយាយថា សង្កេតមើលទៅបានហើយ មុខរបរប៉ះកង់ម៉ូតូកំពង់តែកាក់កបខ្លាំងណាស់ តាមខ្ញុំសាកសួរជាងម្នាក់នៅកែងផ្លូវសុកហុក គាត់បានប្រាប់ខ្ញុំថា ក្នុងមួយថ្ងៃ គឺចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង៥ល្ងាច គាត់រកប្រាក់បានប្រហែលជាដប់ប្រាំទៅម្ភៃម៉ឺនរៀលឯណោះ។ អូយឡូយម៉េស... លោកអើយ។

លើសពីនោះទៅទៀត គាត់មានតែគ្នាបីនាក់ប៉ុណ្ណោះ គឺខ្លួនគាត់ផ្ទាល់ កូនប្រុសបង្កើត ព្រមទាំងក្មួយរបស់គាត់ម្នាក់ទៀត។ ពិតមែនហើយ ការងារណាក៏មានតម្លៃដែរ ក៏ព្រោះតែយើងចេះឲ្យតម្លៃវាតែប៉ុណ្ណោះ មិនដូចជាអ្នកខ្លះខ្លាចខ្មាស់គេ ស្រីមិនស្រឡាញ់ ព្រោះខ្លួនឯងហ្នឹងវាសង្ហាសាច់សខ្ចី មិនសមធ្វើការងារបែបនេះទេ។ ចំពោះគំនិតឡប់ៗទាំងនេះ ខ្ញុំមិនខ្វល់ទេ ហើយក៏មិនគាំទ្រដែរ តែចូរគិតថា មានលុយ មានការងារធ្វើ ឬក៏មុខរបរស្របច្បាប់ ទើបស្រីស្រឡាញ់ សូមកុំច្រលំណា៎... ចូរគិតម្តងទៀតណាអ្នកទាំងអស់អើយ

កុមារទាំងពីរ (The Kids)

ចេញពីសាលារៀនទួលគោក
បរិភោគអាហារពេលព្រឹក
មុនពេលទៅសាលា

តាមមើលទៅល្បងម៉ាប់ (យ៉ាន ពុទ្ធិ) នោះរពឹសតែម្តងហើយវើយ រាល់កាយវិការរបស់វាហ្នឹងគឺខុសពីបុរសស្វិត (យ៉ាន ច័ន្ទតារា) តែម័ងវើយ។ វាទាំងពីរនាក់នេះចូលចិត្តប្រលេងគ្នា ឈ្លោះគ្នា ហើយយំ ទីបំផុតត្រូវរំពាត់ទាំងពីរហ្នឹង។ ជាកូនលោក មៀច យោធិន្ទ មិត្តភ័ក្រ្តរបស់ខ្ញុំនៅកំពង់ផែស្វយ័តភ្នំពេញ។

Sunday, November 22, 2009

កុំសើចខ្ញុំណា៎...

កុមារា ហង្ស សុធារ៉ា និងលោកអាចារ្យ រ៉ុង សណ្តាប់
ក្មេងគង្វាលពពែ ធ្រៀហុក
បុរសប្រពន្ធលែង ហេង ចំរើន

អូយ... សូមថ្លាថ្លែងពីក្មេងគង្វាលពពែ ឬបុរសប្រពន្ធលែង គឺមិនបាច់និយាយទេ ដូចអាសេងអញ្ចឹង។ វាហ្នឹងធ្លាប់មានប្រពន្ធ តែប្រពន្ធសុំលែង បន្ទាប់ពីនាងទៅ... ជាមួយនឹងកូនកំសត់របស់វា។ ឥលូវនេះ វាហ្នឹង ចង់ឆ្កួតបនិ្តច ចង់ឡប់បន្តិច គ្រាន់តែ ឃើញរូបពីរខាងលើ សម្លាញ់ទាំងអស់គ្នាដឹងហើយ។

ចំណែកកុមារាអាចារ្យស្វាខាងលើនិងលោកក្តាប់ខាងលើគេនោះវិញ អូយ... អីក៏ស្រឡាញ់គ្នាម្លេះ លោកអើយ... ល្មមៗបានហ្ហើយ... ព្រោះប្រពន្ធកូននៅឯផ្ទះនោះន៎... ប្រយ័ត្នផ្ទះសេវើយ។។។។។។

កុមារា បឿន



កុមារា បឿន ឈ្មោះពិត រ៉ុង សិទ្ធិស័ក្ត កើតឆ្នាំ ដោ ដោ, ដូចមានរូបភាពស្រាប់ កំពូលច្រលឺម តែគ្មានអ្នកណាហ៊ានធ្វើបាបវាទេ (ក្មេងៗនៅម្តុំផ្ទះ) ព្រោះវាមានអង្គរក្សឈ្មោះលោក ប៊ែលលី (សុនខ) ។ អូយ គួរឲ្យខ្លាចណាស់លោកអើយ ជិះអាប៊ែលលី ទៅអោយឆ្ងាយទៅ ពួកអាចិត្តអាក្រក់។

Wednesday, November 18, 2009

ថ្ងៃបាក់រសៀល

អូននៅទីណាអូនៗ បងនឹកស្ទើរសូន្យៗៗ ចិត្តកាយគ្រាំរីងរៃ...

អូហ៍ ស្នេហាៗ ៗ ៗ... ផ្អែមត្រជាក់ វាមានគូគ្រង វាចេះថ្នាក់ថ្នម ទឹកដមសេ្នហា...

ខាងលើនេះគ្រាន់ជាអត្ថបទចំរៀងខ្លះដែលខ្ញុំបានអាន និងស្តាប់ឡើងសុះត្រចៀក តែមិនដែលចេះច្រៀងដល់ចប់ម្តងណាឡើយ។ ឱ... មើល មើល មើលមុខខ្ញុំ ស្រីស្នេហ៍ចិត្តធំ ហ៊ានជេរខ្ញុំ...

ចូលស្តាប់បទបញ្ចប់ចិត្តនឹកវិញទៅមើល ក្រែងវាពិរោះជាង បង អើយ បង... កុំធ្វើមុខស្អុយប៉ែរអញ្ចឹង អាក្រក់មើលណាស់លោកអើយ...

ការងារប្រចាំថ្ងៃ


at office, doing my work thinking nothing... តែពេលចេញពីធ្វើការអត់ដឹងធ្វើអី្វ? ទៅកាហ្វេ មើលគេលេងអុក ជក់បារី ជុំគ្នាស៊ីផឹក។ ដល់ពេលទៅដល់ផ្ទះជួយមើលកូន ចប់។ គឺមួយថ្ងៃៗ គ្មានធ្វើអ្វីដែលមានប្រយោជន៍សោះ ដូចជាមនុស្សដទែទៀតនៅលើពិភពលោកដ៏ធំល្វឹងល្វើយនេះ។ គឺមួយថ្ងៃៗធ្វើការងារដដែលៗអត់ចេះគិតពីអី្វដែលមាន ប្រយោជន៍ជាងនេះសោះ គួរណាស់តែទៅអានសៀវភៅនៅបណ្ណាល័យនៅថ្ងៃចុងសប្តាហ៍ ឬអានសៀវភៅនៅផ្ទះ ។​ អត់ គឹអត់តែម្តង ពិតជា ស៊ីត មែនលោកអើយ។ And sometime i misunderstand about what i am gonna do in the next ten years? like an audition, they have a strategies for two, three or five year afterward. but i know everyone the same as i did everyday. Be a human being, pls try something new but now to have more wife and donot say that it is a new experiences... I CAN SAY THAT IT'S CANNOT BE.

To be continue...

មិនមែន ជែមប៊ន ទេ...





តើអ្នកទាំអស់គ្នាធ្លាប់ជួបជេមប៊នទេនៅក្រៅទេ? ប្រហែលជាគ្មានទេ គឺអ្នកធ្លាប់ជួបតែក្នុងកុនហូលីវូតរបស់អាមេរិកាំងស្គូលតែប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ ខ្ញុំក៏មិនដែលជួបដូចគ្នាហ្នឹង អេស អេ... ហាស ហាស...

រូបភាពទាំងនេះមិនមែនជែមរីកស្បូនទេ គឺជារូបភាពក្មួយរបស់កុមារា Rhino ហៅរមាសហែកទេ។ សូមកុំច្រឡំអីចាស...

ជួយទាយ... តើវាអាយុប៉ុន្មានហើយ គិតមកដល់ខែនេះ? ចំណែកខ្ញុំវិញ ចាំសួរ រមាសហែកវិញ ក្រែងលោគាត់ដឹងច្បាស់។

Mr. Rhino



ម៉ែអ្អើយ... ដូចជាអត់មានឈ្មោះដាក់ អី... ឈ្មោះ រ៉ាយណូ? មើលមាឌផង ចាស... ចេះខ្មាស់គេអត់?

អូហ៍...​ តាមពិតគិតលោករមាសហែក គឺគ្រាន់តែមើលមាឌទៅដឹងហើយ មិនបាច់ចាំស្ទាបអង្អែរទេ។ តើគាត់ មានអ្វីខ្លះដែលប្លែកទៅបង? ប្រហែលជា... អឺ ... ថាមពលពិសេស របស់សត្វខ្ទួយហើយមើលទៅ... ហាស ហាស ហាស ហាស...

អួយ... មើលរាង... អួយ ខ្មាសគេណាស់....!!!!!!

ម៉ន គង្គា ហៅ Boom


និយាយពីអាមួយនេះ គឺមិនបាច់និយាយទេ ដូចអាសេងអញ្ចឹង។ បើនិយាយពីរឿងសន្យា ជាមួយវា កុំនិយាយអោយសោះ ។​ ហេតុអ្វីក៏កុមារអង្គរហ៊ានថាយ៉ាងដូច្នេះ?

ជាឧទាហរណ៍ដ៏តូចមួយចុះ បើថ្ងៃមួយយើងណាត់វាជួបម៉ោង១០ គឺវាមិនបានទៅម៉ោង ហឹ្នងទេ តែអាចប្រហែលជាថ្ងៃណាមួយនៃចុងសប្តាហ៍បានវាមកជួបយើងនៅម៉ោងហ្នឹង។ មិត្តភ័ក្រ្តខ្ញុំម្នាក់នេះពិតជា Fucking Shit តែម្តង។ តែវាមានចរិកល្អទេ ហើយវាបញ្ចប់ថ្នាក់ មហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម នៅសាកលវិទ្យាល័យភូមិន្ទចំការដូង កាលពីឆ្នាំ២០០៦ រួចហើយវាបានទៅអាមេរិកបាត់ទៅ។ រហូតមកដល់ពេលនេះមានរយះ ពេលច្រើនឆ្នាំហើយដែលវាបានទៅដល់ទឹកដីថ្មី (អាមេរិក) តែវាមាន e-mail មកខ្ញុំថា ឆ្នាំ ក្រោយវានឹងមកលេងស្រុកខ្មែរវិញម្តង តែអានេះនៅមិនចោលចរិកមួយហ្នឹងសោះ វាថាពេលមកស្រុកខ្មែរអោយពួកស្រុកខ្មែរ ចេញលុយប៉ាវវាស៊ីចុក។ យ៉ាអី្អ អានេះអាត់ចោលមែន ដូចជាកាលរៀននៅចំការដូង វាថា ពេលអ្នកភ្នំពេញទៅលេងខេត្ត អ្នកេខេត្តទទួល តែដល់អ្នកខេត្តមកលេងភ្នំពេញ អ្នកខេត្តចេញលុយដដែល។ Sic...

Please Do Not Try This At Home


ឱ ព្រះជាម្ចាស់អើយគ្រាន់តែក្រឡេកមើលមួយភ្លែតស្មានតែក្រុម កីឡាកាសនៅម្តុំបឹងស្នោរ តែតាមពិតគេមកពីរដ្ឋកាលីហ្វនីញ៉ា គឺកីឡាករ Apinok ដែលមានទំងន់ ១៥ គីឡូក្រាម នៃការប្រកួតគឺ គ្មាន។ ចូលមើលរូប...​ បងប្អូនអើយ... ប្រកួតបានជាមួយកីឡាករ ឆ្មា និងកូនសុនខ ។

ចាច... គេច... គេច... ជាន់អើយ...បាច់ បាច់ បាច់... ចានបាយឆ្កែ។។

ហាស ហាស​ ហាស ហាស

To Ms. Soon Feen



That's a very nice picture Ms. Soon Fen...

Thank for your sharing a pleasure images with me. Look, Soon Feen, that's an extended family, right? the same as cambodian family and I wish i can have a pleasure family as you are.

Monday, November 16, 2009

ផ្ទះបាយ នៅភ្នំពេញ (Kitchen in Phnom Penh)


This is just a simple kitchen in my family, it is small and simplest for my simple family. It's serve us to make foods, clean the dishes, it is also provide us bathroom.
By take a look to this image, you can see two shelf and there many things on it like: Oils, sugar, salt, etc. However, I do not like someone making a mess in the kitchen because I do not like to make it messy.

Sunday, November 15, 2009

កម្មវិធីញុំាបាយបន្តិចបន្តួច នៅរោងចក្រផលិតអគ្គិសនីសុំាលីញ

មុនពេលចាប់ផ្តើម
បងសេងៈ អេម៉េចក៏ប្រញាប់ម្លេះ? ចាំស្រាមកសិន

យើងគិតទិញអ្វីមកញុំាបាយថ្ងៃនេះ? (បងធីនិយាយ)

បើទោះបីជាមានប្រាក់បនិ្តចបន្តួចក៏ទៅរួចដែរ ព្រោះថាមានប៉ុន្មានយើងនាំគ្នាហូបប៉ុណ្ណឹងទៅ... ដូចរូបខាងលើនេះ អ្នករួមការងារ របស់ខ្ញុំកាលពីឆ្នាំមុន នៅផែសុវណ្ណភូមិ (សុំាលិញ កៀនស្វាយ)។ នៅថ្ងៃនោះតាមខ្ញុំចាំ គឺយើងមានញុំាស្តៅ ជាមួយនឹងស្រាស អូយព្រះជាម្ចាស់អើយឆ្ងាញ់ខ្លាំងណាស់។

របរលក់ផ្លែឈើ បែបសាមញ្ញ (Selling Fruits)


ដូចរូបបង្ហាញនេះស្រាប់ គ្រាន់តែឃើញគឺវាមិនដូចអ្នកលក់ផ្លៃឈើនៅម្តុំអាងទឹកអូរឡាំពិកទេ។ ទីនេះសាមញ្ញណាស់ សម្រាប់អ្នករស់នៅម្តុំផ្សារកណ្តាល ព្រោះទីនេះគេលក់ គិតថ្លៃជាតម្លៃបោះដុំ ហើយបើទោះជាតថ្លៃក៏គេអាចចុះបានបន្តិចបន្តួចដែរ។ ឩទាហរណ៍ដូចជា ម្នាស់មួយផ្លែតម្លៃ១៥០០រៀល ហើយមិនបាច់ហត់យកទៅចិតខ្លួនឯង គឺអ្នកលក់ចិត្តអោយយើងស្រាប់ គ្រាន់តែយើងត្រូវ ឈរចាំបនិ្តច។
ខ្ញុំជឿថា បើទោះបីមុខរបរនេះសាមញ្ញតែក៏ត្រូវការដើមទុនមិនតិចដែរដើម្បីដំណើរការវា បើតាមខ្ញុំចំ ណាំមើល គឺគាត់លក់នៅទីនេះយូរមកហើយ ហើយគាត់ក៏មានម៉ូយច្រើនដែរ។

មុខរបរលក់លៀសហាល (selling dry clam)


មានមុខរបរជាច្រើនដែលកុមារអង្គរនឹងយកមករៀបរាប់ តែពេលនេះចូរក្រឡេកមើលមុខរបរលក់ លៀសហាលវិញម្តង។ ពិតមែនហើយ សូម្បីតែម្តាយឪពុក ប្អូនស្រីរបស់ខ្ញុំផ្ទាល់ចូលចិត្តញុំាវា ណាស់។
មុខរបរនេះឥលូវមិនសូវជាបានឃើញទេ ព្រោះវាត្រូវចំណាយពេលច្រើនណាស់ធ្វើវា ហើយត្រូវ យកមកលក់ក្រោមពន្លឺថ្ងៃទៀត តែរបរនេះបើសិនជាមានភ្លៀងវិញ គឺចោលលុយតែម្តង ព្រោះលៀសក្តៅទៅជាត្រជាក់វិញ។ ចប់លែងនិយាយតែម្តង គឺរង់ចាំថ្ងៃស្អែកទៀត។ ដូចរូបនេះ ឃើញស្រាប់ហើយ គាត់ត្រូវរង់ចាំម៉ូយគាត់មកទិញ តែខ្ញុំមិនដឹងថាគាត់ត្រូវលក់អស់នៅម៉ោងប៉ុន្មាន ទេ ព្រោះខ្ញុំជួបគាត់តែមួយភ្លែត។

មុខរបររត់ម៉ូតូឌុប (Moto taxi)


មុខរបររត់ម៉ូតូឥលូវនេះកាក់កបណាស់ តែហាក់ដូចជាពិបាកនិយាយដែរ ព្រោះសាំងឥលូវ ក៏ឡើងថ្លៃដែរ ចំណែកឯថ្លៃឈ្នួលក៏វាថ្លៃតាមនឹងដែរ។ ដូចរូបភាពដែលបង្ហាញនេះ គឺក្រុម ពូៗរត់ម៉ូតូឌុបនៅខាងជើងផ្សារកណ្តាល ពួកគាត់កំពុងរង់ចាំម៉ូយរបស់គាត់។ ទោះបីជាកំដៅថ្ងៃវាក្តៅយ៉ាងណាក៏ដោយ ក៏គាត់នៅតែសប្បាយដែរ ព្រោះអ្វី? យ៉ាងស្រួល ឆ្លើយបំផុត គឺពួកគាត់ត្រូវការ ប្រាក់។ គឺប្រាក់នេះហើយ អាចអោយគាត់យកទៅផ្គត់ផ្គង់​គ្រួសារ​របស់គាត់បាន បើទោះបីជាវាមិនច្រើនក្តី តែវាអាចជួយដោះទុកមួយគ្រាៗបាន​ដែរ។
មានអ្នករត់ម៉ូតូមួយចំនួនទៀត អាចយកប្រាក់ដែរគាត់រកបាន គឺគាត់អាចដល់ថ្នាក់ផ្គត់ផ្គង់កូនរបស់ពួកគាត់រៀននៅ​មហាវិទ្យាល័យទៀតផង បើទោះបីជានៅថ្ងៃទៅមុខកូនរបស់ពួកគាត់អាចធ្វើអោយគាត់សុខស្រួលនៅពេលដែលគាត់ចាស់ទៅទេ។

ជូនចំពោះបងប្រសនៅន័រវេស


ពីខណ្ឌទួលគោក ទីក្រុងភ្នំពេញ...


មកដល់បងប្រុស និងបងស្រីជាទីនឹករលឹក តើក្មួយស្រីរបស់ខ្ញុំមានអាយុប៉ុន្មានហើយ? ចំណែកអាស្វិត មានអាយុ ១០ឆ្នាំ និងអាម៉ាប់ វាមានអាយុ៧ឆ្នាំហើយ។ ចំណែកប៉ា និងម៉ាក់គាត់សុខសប្បាយជាធម្មតាទេ ។ ឥលូវនេះប្រពន្ធរបស់ខ្ញុំលក់ដូរបនិ្តច បន្តួច ដូចគេហៅថា ចាប់ហួយ។ ចំណែកការងាររបស់ប្អូនវិញមានការមមាញឹកខ្លាំងណាស់ គឺក្នុងមួយអាទិត្យសម្រាកបានមួយថ្ងៃ គឺថ្ងៃអាទិត្យតែម្តង។ ខែនេះនៅន័រវេសអាកាសធាតុយ៉ាងម៉េចដែរ? ចំណែកនៅទីនេះវិញគឺ ក្តៅខ្លាំងណាស់។ ចំណែកការងាររបស់ ខ្ញុំវិញ គឺនៅទីលានកណ្តាលវាលតែម្តង គឺមិនដូចក្នុងរូបភាពនេះទេ។ ព្រោះឥលូវខ្ញុំត្រូវចាត់តាំងអោយទៅធ្វើការងារនៅទីលានវិញ។
បើនិយាយពីរូបខាងលើនេះវិញ មើលទៅដូចជាសង្ហាណាស់ ឱព្រះជាម្ចាស់អើយ ចំណែកឥលូវគឺខ្មៅមិនបាច់និយាយទេ ហាស ហាស ហា... និយាយលេងបងអើយ។
កុំភ្លេចប្រាប់ក្មួយផង ហើយខ្ញុំនឹងផ្ញើរូបថតជាច្រើនទៀតនៅលើកក្រោយ។
សូមបងសុខសប្បាយ។ កុំភ្លេចប្រាប់បងប្អូនយើងនៅន័រវេស អាមេរិក និងនៅអូស្រ្តាលីមើលផង។
អរគុណ

វក់នឹងល្បែងអុក (ក្រឡាចក្រត្រង្គ)

ពេលចាញ់ម្តងៗ ខ្ញុំតែងតែដេកមិនលក់សោះ...
ល្បែងអុក គឺជាប្រភេទល្បែងមួយសម្រាប់កែកំសាន្ត តែមានអ្នកខ្លះ គិតថា អុក​ ជាល្បែងសម្រាប់គិត គឺប្រៀបបានទៅនឹងមេទ័ពមួយដែលមានកូនចៅនៅក្នុងដៃអញ្ចឹងដែរ។ តែសម្រាប់បុរសម្នាក់នេះវិញ គឺពិតជាវីវក់នឹងអុកនេះខ្លាំងណាស់ ពេលណាក៏ឃើញគាត់នៅហាង កាហ្វេដែលមានអុកដែរ។
តើបងប្អូនមានដឹងថាគាត់មានអាយុប៉ុន្មានទេ? តែបើតាមការដឹងក្រៅផ្លូវការ គឺគាត់កើតនៅឆ្នាំ១៩៨៤?????????????? ឱព្រះជាម្ចាស់អើយ មុខឡើងចាស់ ហើយកើតឆ្នាំ៨៤ទៀត។

បុរសចំណាស់

ពេលវេលាកន្លងទៅ គឺកាន់តែកន្លងទៅ ...
ឱព្រះជាម្ចាស់អើយ មើលសម្រស់ខ្លួនឯងផង​ បើគិតពីអាយុវិញ គឺមិនបាច់និយាយទេ ដូចអាសេងអញ្ចឹង។ តែសម្រាប់បុរសកំសត់នេះវិញ គឺជីវិតពោរពេញទៅដោយមោទនភាព (គឺខ្មុំចង់ សរសើរគាត់ទេ) ពេលខ្លះក៏សប្បាយ ហើយមានពេលតិចណាស់ដែលគាត់កើតទុកនោះ។
ជាមនុស្សដែរចូលចិត្តលេងសើច ហើយនិយាយដឹងខុសត្រូវច្រើន។ សម្បូរទៅដោយវោហារ និងមានមុខគួរឲ្យចង់សើច (ដូចមានក្នុងរូបភាពនេះស្រាប់)។
បើសិនជាមានមតិបន្ថែម សូមជួយផ្តល់នូវ​ commond ផង។

Tuesday, November 10, 2009

ទំនិញឡើងថ្លៃ ប្រាក់បៀវត្សថយចុះ

ប៉ុន្មានថ្ងៃនេះ ខ្ញុំបានឮមិត្តភ័ក្រ្តខ្សឹបប្រាប់ថា បនិ្តចទៀតប្រាក់ឧបត្ថម្ភរបស់មន្រ្តីរាជការនឹងកាត់បន្ថយ មកត្រឹមប្រាក់បៀវត្សមូលដ្ឋាន។ ឱព្រះជាម្ចាស់អើយ! ទំនិញឡើងថ្លៃហើយ បៀវត្សថយទៀត តើពេល ណាទៅទើបភាពក្រីក្រចេញពីអារម្មណ៍របស់ប្រជាជនខ្មែរ?

ទោះយ៉ាងណាក៏ដោយ បើទោះបីជាប្រាក់ខែថយចុះ ប៉ុន្តែអ្វីដែលសំខាន់នោះគឺចូលទំនិញលើទីផ្សារកុំ មេត្តាកុំឡើងថ្លៃអី។ សព្វថ្ងៃនេះ អ្នកណាក៏យល់ដឹងថា ទំនិញកាន់តែឡើងថ្លៃពីមួយថ្ងៃទៅមួយថ្ងៃ ចំពោះប្រេងឥន្ទនៈទៀតសោត កាន់តែឡើង គឺគ្មានថ្ងៃស្រកចុះសោះ តើមកពីមូលហេតុអ្វីទៅលោកអើយ។

Tuesday, November 3, 2009

ទារកស្លាប់បន្ទាប់ពីកើតបានមួយម៉ោង

ខ្ញុំបានសារពត៌មានដើមអម្ពិលកាលពីថ្ងៃទី៤វិចិ្ឆកា២០០៩ គេបានសរសេររៀបរាប់អំពីករណីស្លាប់ទារក បន្ទាប់ពីកើតរួច។ អានចប់ចិត្តខ្ញុំមានការតក់ស្លុកជាខ្លាំងព្រោះថា ខ្ញុំក៏ធ្លាប់មានប្រពន្ធកើតកូននៅ​មន្ទីរពេទ្យនេះដែរ ហើយកូនមានសុខភាពល្អទៀតផង។ ចុះចំណែកឯរឿងមួយនេះ តើមកពីការធ្វេស ប្រហែសរបស់ឆ្មបដូចការចោទប្រកាន់របស់គ្រួសារទារក ឬក៏មកពីសុខភាពកូន? ខ្ញុំមិនអាចឆ្លើយបាន ទេ គ្រាន់តែចង់និយាយមួយ... តើកុមារអង្គរគួរតែនិយាយអត់ ដើម្បីខ្មែរថ្កើងថ្កាន?

ជាការពិតណាស់នៅមន្ទីរកាល់ម៉ែត្រជាពេទ្យរដ្ឋបម្រើអោយប្រជាពលរដ្ឋ ប៉ុន្តែពេលខ្លះ...​ ទេខ្ញុំមិនអាច និយាយថាពេលខ្លះទេ តែអាចនិយាយបានថា ជាច្រើនលើកច្រើនសារមកហើយ យកកម្រៃពីប្រជា ពលរដ្ឋថ្លៃជាងឯកជនទៅទៀត ចំណែកសេវាវិញអន់ជាងអាចម៍គោទៀត។ ជាទូទៅគ្រូពេទ្យនៅ កាល់ម៉ែត្រថោកទាបណាស់ ព្រមទាំងគ្មានវិជ្ជាជីវៈជាគ្រូពេទ្យទៀតផង។ មាត់វិញនិយាយដូចឆ្កែអញ្ចឹង គឺថោករកគូរប្រៀបគ្មាន។ ខ្ញុំជាមន្ត្រីរាជការមានប្រាក់ខែត្រឹមតែជាងដប់ម៉ឺនរៀល ពេលប្រពន្ធឆ្លងទន្លេ ត្រូវដើរខ្ចីបុលគេ ដើម្បីគ្រប់ថ្លៃពេទ្យ និងថ្លៃសូកប៉ាន់ឆ្មប បើសរុបទៅខ្ញុំចំណាយអស់ប្រហែលជិត ៣០០ដុល្លារអាមេរិកឯណោះ។ ឱម្ចាស់ថ្លៃអើយ។

ចំណែកឯរឿងចៅរបស់អ៊ំប្រុសនោះស្លាប់ ប្រហែលជាដោយសារពេទ្យឆ្មបនិងដុកទ័រវះកាត់នោះតែម្តង ព្រោះប្រហែលជាអ៊ំនោះមិនបានសូកដាក់ហោប៉ៅឆ្មបបិសាចទាំងនោះហើយមើលទៅ។ Sic.

០៨ឆ្នាំបម្រើរាជការ (Government Official)

កុមារអង្គរបានបម្រើរាជការអស់រយះពេល០៨ឆ្នាំមកហើយ ហើយអត្ថប្រយោជន៍បានមកពីការបម្រើ​រាជការ​ក៏​មិនតិចដែរ។ កាលពីឆ្នាំ១៩៩៩ កុមារអង្គរបានចូលធ្វើការស្ម័គ្រចិត្តនៅស្ថាប័នរបស់រដ្ឋាភិបាល មួយ ហើយបន្ទាប់មកនៅពាក់កណ្តាលឆ្នាំ២០០០ កុមារអង្គរក៏បានក្របខណ្ឌជាមន្ត្រីរាជការ ដែលកាល ណោះ កុមារអង្គរទើបប្រលងជាប់សញ្ញាប័ត្រទុតិយភូមិ (បាក់ឌុប)។ ដោយមានសមត្ថភាពត្រឹមបាក់ឌុប កុមារអង្គរបានខំប្រឹងស្វះស្វែងប្រលងចូលមហាវិទ្យាល័យរបស់រដ្ឋព្រោះថាខ្លួនមិនសូវមានប្រាក់គ្រប់គ្រាន់ ដើម្បីបង់រៀនសាលាឯកជន​ តែដោយមិនមានសំណាង កុមារអង្គរមិនបានរៀននៅមហាវិទ្យាល័យទេ។ កុមារអង្គរមានតែខំប្រឹងធ្វើការនិងរស់នៅជាមួយម្តាយមីង។

និយាយពីការងារធ្វើការវិញ ដោយភាពខ្វះមុខខ្វះក្រោយធ្វើអោយលោកប្រធាននាយកដ្ឋានរបស់គេមិន សូវយកចិត្តទុកដាក់បង្រៀនធ្វើការប៉ុន្មានទេ គឺត្រឹមតែប្រាប់ហើយត្រូវតែធ្វើទាល់តែបាន។ លោកប្រធាននាយកដ្ឋានដ៏គំរក់ម្នាក់នោះ មែនគាត់ពេញចិត្តតែអ្នកមានប្រាក់គ្រប់គ្រាន់ហើយចេះ​រណែប​រណបទៀត ទើបគាត់ពេញចិត្ត។ តែខ្ញុំមិនចេះអញ្ចឹង។

អតីតប្រធានរបស់កុមារអង្គរម្នាក់នេះ គាត់ជាអ្នកមាន តែគាត់ជាមនុស្សចង់អួតអាងប្រាប់គេឯងថា ក្រៅពីអញ គឺមានតែអញ។Sic គាត់គ្មានយល់ថាអ្នកណាល្អទេ តែបើមានលុយទើបនិយាយជាមួយ។ តើនៅស្រុកខ្មែរមានមនុស្សដូច្នេះប៉ុន្មាននាក់ទៀត? ខ្ញុំជឿថាមានច្រើនណាស់ មិនថាក្នុងស្ថាប័នរដ្ឋ ឬឯកជនទេ គឺដូចគ្នា ចូលចិត្តណាស់ បក្សពួកនិយម គ្រួសារនិយម លុយនិយមនោះ។ ទីបំផុតនៃមុខ របររបស់ខ្ញុំគឺត្រូវចាកចេញពីស្ថាប័នមួយនេះ ដើម្បីទៅកន្លែងផ្សេងទៀត ដែលមិនសូវមានមនុស្សរបៀប នេះទៀត បើទោះបីជាមានក៏គ្រាន់បើជាងអាមួយប្រធាននាយកដ្ឋានម្នាក់នេះដែរ។

ការដើរចេញដោយគ្មានស្តាយស្រណោះនេះវាក៏កាន់តែឆ្លុះបញ្ចាំងអោយឃើញពីគំនិតដ៏ឆ្កួតលីលារបស់ គាត់ដែរ ព្រោះគាត់ចង់អោយខ្ញុំធ្វើដូច្នេះជាយូរមកហើយ។ គាត់ដឹងថាជីវភាពគ្រសាររបស់ខ្ញុំយ៉ាងម៉េច​ដែរ តែហេតុអ្វីក៏គាត់គ្មានចិត្តសណ្តោសបន្តិចណាសោះ? ខ្ញុំចង់សួរគាត់ថា តើបងប្រធានមានបេះដូង​ទេ? តែមិនសួរល្អជាងសួរ។

មិត្តភ័ក្របងប្អូនចោទសួរខ្ញុំដោយឆ្ងល់ថា ហេតុអ្វីក៏បោះបង់ក្របខណ្ឌចោលអញ្ចឹងៗ? សម្រាប់ខ្ញុំមានចំលើយតែមួយគត់ គឺថា បើមិនធ្វើយ៉ាងដូច្នេះតើប្រពន្ធកូនរបស់ខ្ញុំបានអ្វីស៊ី?

នៅមានត...

មុខរបររកស៊ីលក់កាហ្វេ (Coffee Shop)

តាមទស្សនៈកុមារអង្គរយល់ថា កាហ្វេគឺជាភេសជ្ជះមួយប្រភេទសម្រាប់ទទួលទានពេលណាដែល​យើងមានអារម្មណ៍ចង់ងងុយគេង ឬក៏ជាភេសជ្ជះសម្រាប់ទទួលភ្ញៀវដូចជាតែដែរ។ តែបើនិយាយពី មុខរបរលក់កាហ្វេវិញ វាក៏បានធ្វើអោយម្ចាស់អាជីវកម្មមានជីវភាពល្អប្រសើ់រជាងមុខរបររកស៊ីដទៃ​ទៀតដែរ ព្រោះមុខរបរនេះជាមុខរបរចាក់ទឹកយកលុយ នេះបើតាមទស្សនះខ្លះ។ តែទស្សនះកុមារអង្គរ វិញផ្សេង ធម្មតាបើហាងកាហ្វេមួយមិនមែនជាការធម្មតាទេ គឺយើងត្រូវគិតគូរច្រើនណាស់ តាំងពីទីតាំង ដើមទុន និងការចំណាយផ្សេងៗជាច្រើនទៀត ដូច្នេះមានន័យថា មិនមែនជាការស្រួល ទំរាំតែដល់ពេលចាក់ទឹកយកលុយនេះ។ លើសពីនោះទៅទៀត បើកាហ្វេមិនឈ្ងុយឆ្ងាញ់ទេ ក៏គ្មាន អតិថិជនដែរ ដូច្នេះវាបូកសរុបច្រើនណាស់។ ហើយវាក៏ត្រូវការពេលវេលាដើម្បីសិក្សាអំពីរបៀបឆុងកាហ្វេទៀត។​ អុអូ! វាមិនចំឡែកទេ បើសិនជាយើង មានដើមទុនគ្រប់គ្រាន់នោះ។

ចំពោះកុមារអង្គរវិញ ក៏មានបំណងចង់បើហាងកាហ្វេមួយនៅខេត្តសៀមរាបដែរ គឺជាហាងកាហ្វេធម្មតា របៀបខ្មែរ តែក្រុមកុមារអង្គរមិនមានប្រាក់គ្រប់គ្រាន់ដើម្បីដំណើរការអាជីវកម្មនេះ។ ណាមួយកុមារអង្គរ ត្រូវគិតពីប្រពន្ធកូននិងគ្រួសារដែរ តែកុមារអង្គរនៅតែមានមហិច្ឆតាចង់ហាងកាហ្វេនោះពិតប្រាកដមែន តែមិនដឹងពេលណាទេ។

ទ័ពកម្ពុជាដ៏អង់អាច

នេះមិនមែនជាពាក្យបញ្ជោររបស់ខ្ញុំទេ តែវាជាពាក្យពិតចេញពីបេះដូងរបស់ខ្ញុំ។ ដូចដែលអ្នកទាំងអស់​ គ្នាយល់ដឹងស្រាប់ហើយ កម្ពុជាឆ្លងកាត់សង្គ្រាមច្រើនណាស់បើគិតរហូតមកដល់សព្វថ្ងៃនេះ ពួកគេ(ទ័ពនិងប្រជាជាតិខ្មែរ) មិនចង់ឃើញសង្គ្រាមទេ តែចង់ឃើញការអភិវឌ្ឍន៍។ មិនដូចប្រជាជាតិចោរ​សៀមទេ ដែលចង់តែបង្ហាញថាខ្លួនឯងអាចធ្វើនិងចង់ធ្វើសង្រ្គាមជាមួយខ្មែរនោះ។ សូមប្រាប់ផងចុះ អាចោរសៀមអើយ ខ្មែរឆ្អែតហើយ តែបើចង់ភ្លក់ ខ្ញុំជឿថា ទ័ពខ្មែរនឹងកំដរបានជានិច្ច។ ហើយសូមកុំ ភ្លេចចាំយកសាកសពដ៏សំអុយរបស់ចោរសៀមឯងទៅវិញទៅ កុំទុកនៅដីខ្មែរធ្វើអ្វី។ ជាពិសេសពួកអា អាវលឿង (អាវពណ៌អាចម៍) ចូលមក ហើយសាកភ្លក់រសជាតិសង្រ្គាមជាមួយខ្មែរមក កុំពូកែតែខាង​ស្រែកនៅក្នុងផ្ទះ(ប្រទេសសៀម) វាឥតប្រយោជន៍ទេ ពួកអាចំកួតអាវពណ៌អាចមន៍អើយ។

ជីវិតអ្នកស្រែ

មនុស្សក្នុងលោក កើតមកមិនមានអ្នកណាយកអ្វីមកតាមខ្លួនបានទេ ខ្ញុំជឿថាអញ្ចឹង។ ជីវភាព ខ្ញុំក៏ជឿ​ថាគ្មានអ្នកណាស្រួលជាងអ្នកណាដែរ​ មិនថាអ្នកស្រែ អ្នកចំការ ឬក៏អ្នកទីក្រុងទេ។ ជីវិតនិងជីវភាពអ្នក ស្រៃ ខ្ញុំជឿថាមានភាពលំបាកជាងអ្នកទីក្រុង និងអ្នកចំការ។ ហេតុអ្វី?


បើតាមការសិក្សារៀនសូត្ររយះពេលជាច្រើនឆ្នាំរបស់ខ្ញុំយល់ថា ទាំងជីវភាព ការរស់នៅ ព្រមទាំងការ សិក្សា អ្នកស្រែគ្មានបានទទួលគ្រប់គ្រាន់ឡើយ។ ព្រោះថា តាំងពីដើមរៀងមក អ្នកស្រែគ្មានការរស់នៅ សមរម្យ គ្មានការយល់ដឹងអំពីពត៌មានច្បាស់លាស់ គ្មានចំណេះដឹង ធ្វើការមួយឆ្នាំសម្រាប់មួយឆ្នាំ។


តែតាមទស្សនះមួយផ្សេងទៀតរបស់ខ្ញុំយល់ថា ជីវិតអ្នកស្រែស្រួលជាងអ្នកទីក្រុង។ ហេតុអ្វី? ព្រោះថា អ្នកស្រែមិនសូវគិតច្រើន ភ្ញាក់ឡើងស៊ីបាយកកហើយនាំគ្នាទៅស្រែ តែអ្នកទីក្រុង ត្រូវគិតសព្វគ្រប់ទាំង អស់ ព្រោះរាល់ការចំណាយមានចំនួនច្រើនជាងអ្នកស្រែ។


នៅមានត...

ជនល្មោភទ្រព្យសម្បត្តិគេនិងរលាយខ្លួនឯង

ដោយមើលឃើញពីបញ្ហាដីធ្លីបានបាត់ទៅមួយរយៈពេលដ៏ខ្លី ឥលូវនេះបញ្ហាដ៏មិនគួរអោយចង់ស្តាប់នេះបានវិញមកសង្គម ខ្មែរវិញទៀតហើយ។ ចូលអ្នកមានលុយដ៏ច្រើនស្តុកស្តម និងអ្នកមានអំណាចមួយចំនួន មេត្តាកុំមានទុក្ខដល់កូនចៅរបស់ អស់លោកអី ព្រោះថាព្រះមានភ្នែក។ អ្នកដែលប្លន់ដីធី្លគេ រយះពេលបីឆ្នាំក្រោយមកអ្នកនោះនឹងទូលដីមួយតៅរត់ពេលផ្ទះ ជាមិនខានទេ។ ចូរអ្នកទាំងអស់គ្នានាំគ្នាធ្វើអំពើល្អ ដើម្បីខ្មែរថ្កើនថ្កានសម្បូរណ៍សប្បាយរុងរឿង និងដើម្បីកុំអោយពួកអា ចោរសៀមដៀលជាតិយើង ថាសូម្បីតែមានហើយក៏នៅតែដណ្តើមគ្នាដូចឆ្កែអញ្ចឹង។ ចូរអ្នកទាំងអស់គ្នានិយាយពីមិត្តភាព ប្រសើរជាងសត្រូវវិញ​ ទើបជាតិថ្កើងថ្កាន។


កាលពីចុងខែតុលាឆ្នាំ២០០៩ ខ្ញុំបានអានទំព័រវេបសាយរបស់សារពត៌មានដើមអម្ពិល ឃើញគេសរសេរអំពីជនពីរនាក់ មាន ទំនាស់គ្នាអំពីដីធី្ល។​ ហើយខ្ញុំឆ្លល់ណាស់ថា ហេតុអ្វីគាត់ទាំងពីរមានទ្រព្យសម្បតិ្តរហូតរកឃ្លាំងដាក់គ្មាន ក៏គាត់ទាំងពីរនាំគ្នា ឈ្មោះរឿងដីធ្លីដែលពេលស្លាប់ទៅយកមិនបាននោះ។ Sic.


ចូលនាំគ្នាពិចារណាឡើង។