តាមទស្សនៈកុមារអង្គរយល់ថា កាហ្វេគឺជាភេសជ្ជះមួយប្រភេទសម្រាប់ទទួលទានពេលណាដែលយើងមានអារម្មណ៍ចង់ងងុយគេង ឬក៏ជាភេសជ្ជះសម្រាប់ទទួលភ្ញៀវដូចជាតែដែរ។ តែបើនិយាយពី មុខរបរលក់កាហ្វេវិញ វាក៏បានធ្វើអោយម្ចាស់អាជីវកម្មមានជីវភាពល្អប្រសើ់រជាងមុខរបររកស៊ីដទៃទៀតដែរ ព្រោះមុខរបរនេះជាមុខរបរចាក់ទឹកយកលុយ នេះបើតាមទស្សនះខ្លះ។ តែទស្សនះកុមារអង្គរ វិញផ្សេង ធម្មតាបើហាងកាហ្វេមួយមិនមែនជាការធម្មតាទេ គឺយើងត្រូវគិតគូរច្រើនណាស់ តាំងពីទីតាំង ដើមទុន និងការចំណាយផ្សេងៗជាច្រើនទៀត ដូច្នេះមានន័យថា មិនមែនជាការស្រួល ទំរាំតែដល់ពេលចាក់ទឹកយកលុយនេះ។ លើសពីនោះទៅទៀត បើកាហ្វេមិនឈ្ងុយឆ្ងាញ់ទេ ក៏គ្មាន អតិថិជនដែរ ដូច្នេះវាបូកសរុបច្រើនណាស់។ ហើយវាក៏ត្រូវការពេលវេលាដើម្បីសិក្សាអំពីរបៀបឆុងកាហ្វេទៀត។ អុអូ! វាមិនចំឡែកទេ បើសិនជាយើង មានដើមទុនគ្រប់គ្រាន់នោះ។
ចំពោះកុមារអង្គរវិញ ក៏មានបំណងចង់បើហាងកាហ្វេមួយនៅខេត្តសៀមរាបដែរ គឺជាហាងកាហ្វេធម្មតា របៀបខ្មែរ តែក្រុមកុមារអង្គរមិនមានប្រាក់គ្រប់គ្រាន់ដើម្បីដំណើរការអាជីវកម្មនេះ។ ណាមួយកុមារអង្គរ ត្រូវគិតពីប្រពន្ធកូននិងគ្រួសារដែរ តែកុមារអង្គរនៅតែមានមហិច្ឆតាចង់ហាងកាហ្វេនោះពិតប្រាកដមែន តែមិនដឹងពេលណាទេ។
No comments:
Post a Comment