Tuesday, November 24, 2009

មុខរបរលាងម៉ូតូឡាន

បើនិយាយពីអាជីវកម្មវិញ សព្វថ្ងៃនេះវាមានច្រើនប្រភេទណាស់លោកអើយ។ វាមានតាំងពីបិទតែមម៉ូតូ ប៉ះកង់ រត់ស៊ីក្លូម៉ូតូរឺម៉ក បើកឡានតាក់ស៊ី លក់បន្លែបង្កា សាច់ត្រី នេសាទ ស្រែចំការ ហើយនៅមានមុខរបរសាមញ្ញៗជាច្រើនទៀតដែលខ្ញុំមិនបាន​រៀបរាប់អស់នោះ។ តែអ្វីដែលសំខាន់នោះគឺ យើងត្រូវតែធ្វើវា ព្រោះវាជាក្រពះរបស់យើងទាំងអស់គ្នា។ ចូរគិតថា មនុស្សដែល កើតមកហើយតែងមានវាសនាខុសៗគ្នា តែត្រូវចងចាំថា គ្មានអ្នកណាមានសេចក្តីសុខលើសអ្នកណាទេ តែគ្រាន់តែថា ច្រើន ហើយនិងតិចតែប៉ុណ្ណោះ។

និយាយពីមុខរបរលាងម៉ូតូឡានវិញ មុខរបរនេះមើលទៅហាក់ដូចជាហ៊ឹកហ៊ាក់ដូចគេ ដូចឯងដែរ តែគ្រាន់តែថា ត្រូវប្រុងប្រយ័ត្ន អោយវាខ្លាំងបនិ្តច មិនត្រូវធ្វើដោយលេសខេះទេ ព្រោះថា រថយន្ត ឬម៉ូតូដែលគេហ៊ានយកមកឲ្យយើងលាងនេះ គឺគេទុកចិត្តថា យើងជំនាញខាងលាងសម្អាត បើមិនដូច្នេះទេ រកប្រាក់សងគេមិនបានឥលូវហើយវើយ។ ឧទាហរណ៍ដូចជាឡានលុចស៊ីស ម៉ូតូម៉ាកថ្មីៗជាដើម។ ផ្ទុយមកវិញ បើយើងធ្វើដោយប្រុងប្រយ័ត្ន ហើយលាងសម្អាតបានស្អាតនោះ អូយ... លុយហូរចូលឈិបៗៗតែម្តងវ៉ី។

លើសពីនោះទៅទៀត មិនថាតែរដូវណាទេ គឺអាចរកចំណូលបានរហូតជាហូរហែរទៀតផង។

No comments:

Post a Comment