ដោយមើលឃើញពីបញ្ហាដីធ្លីបានបាត់ទៅមួយរយៈពេលដ៏ខ្លី ឥលូវនេះបញ្ហាដ៏មិនគួរអោយចង់ស្តាប់នេះបានវិញមកសង្គម ខ្មែរវិញទៀតហើយ។ ចូលអ្នកមានលុយដ៏ច្រើនស្តុកស្តម និងអ្នកមានអំណាចមួយចំនួន មេត្តាកុំមានទុក្ខដល់កូនចៅរបស់ អស់លោកអី ព្រោះថាព្រះមានភ្នែក។ អ្នកដែលប្លន់ដីធី្លគេ រយះពេលបីឆ្នាំក្រោយមកអ្នកនោះនឹងទូលដីមួយតៅរត់ពេលផ្ទះ ជាមិនខានទេ។ ចូរអ្នកទាំងអស់គ្នានាំគ្នាធ្វើអំពើល្អ ដើម្បីខ្មែរថ្កើនថ្កានសម្បូរណ៍សប្បាយរុងរឿង និងដើម្បីកុំអោយពួកអា ចោរសៀមដៀលជាតិយើង ថាសូម្បីតែមានហើយក៏នៅតែដណ្តើមគ្នាដូចឆ្កែអញ្ចឹង។ ចូរអ្នកទាំងអស់គ្នានិយាយពីមិត្តភាព ប្រសើរជាងសត្រូវវិញ ទើបជាតិថ្កើងថ្កាន។
កាលពីចុងខែតុលាឆ្នាំ២០០៩ ខ្ញុំបានអានទំព័រវេបសាយរបស់សារពត៌មានដើមអម្ពិល ឃើញគេសរសេរអំពីជនពីរនាក់ មាន ទំនាស់គ្នាអំពីដីធី្ល។ ហើយខ្ញុំឆ្លល់ណាស់ថា ហេតុអ្វីគាត់ទាំងពីរមានទ្រព្យសម្បតិ្តរហូតរកឃ្លាំងដាក់គ្មាន ក៏គាត់ទាំងពីរនាំគ្នា ឈ្មោះរឿងដីធ្លីដែលពេលស្លាប់ទៅយកមិនបាននោះ។ Sic.
ចូលនាំគ្នាពិចារណាឡើង។
No comments:
Post a Comment