Sunday, November 15, 2009
មុខរបររត់ម៉ូតូឌុប (Moto taxi)
មុខរបររត់ម៉ូតូឥលូវនេះកាក់កបណាស់ តែហាក់ដូចជាពិបាកនិយាយដែរ ព្រោះសាំងឥលូវ ក៏ឡើងថ្លៃដែរ ចំណែកឯថ្លៃឈ្នួលក៏វាថ្លៃតាមនឹងដែរ។ ដូចរូបភាពដែលបង្ហាញនេះ គឺក្រុម ពូៗរត់ម៉ូតូឌុបនៅខាងជើងផ្សារកណ្តាល ពួកគាត់កំពុងរង់ចាំម៉ូយរបស់គាត់។ ទោះបីជាកំដៅថ្ងៃវាក្តៅយ៉ាងណាក៏ដោយ ក៏គាត់នៅតែសប្បាយដែរ ព្រោះអ្វី? យ៉ាងស្រួល ឆ្លើយបំផុត គឺពួកគាត់ត្រូវការ ប្រាក់។ គឺប្រាក់នេះហើយ អាចអោយគាត់យកទៅផ្គត់ផ្គង់គ្រួសាររបស់គាត់បាន បើទោះបីជាវាមិនច្រើនក្តី តែវាអាចជួយដោះទុកមួយគ្រាៗបានដែរ។
មានអ្នករត់ម៉ូតូមួយចំនួនទៀត អាចយកប្រាក់ដែរគាត់រកបាន គឺគាត់អាចដល់ថ្នាក់ផ្គត់ផ្គង់កូនរបស់ពួកគាត់រៀននៅមហាវិទ្យាល័យទៀតផង បើទោះបីជានៅថ្ងៃទៅមុខកូនរបស់ពួកគាត់អាចធ្វើអោយគាត់សុខស្រួលនៅពេលដែលគាត់ចាស់ទៅទេ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment