កុមារអង្គរបានបម្រើរាជការអស់រយះពេល០៨ឆ្នាំមកហើយ ហើយអត្ថប្រយោជន៍បានមកពីការបម្រើរាជការក៏មិនតិចដែរ។ កាលពីឆ្នាំ១៩៩៩ កុមារអង្គរបានចូលធ្វើការស្ម័គ្រចិត្តនៅស្ថាប័នរបស់រដ្ឋាភិបាល មួយ ហើយបន្ទាប់មកនៅពាក់កណ្តាលឆ្នាំ២០០០ កុមារអង្គរក៏បានក្របខណ្ឌជាមន្ត្រីរាជការ ដែលកាល ណោះ កុមារអង្គរទើបប្រលងជាប់សញ្ញាប័ត្រទុតិយភូមិ (បាក់ឌុប)។ ដោយមានសមត្ថភាពត្រឹមបាក់ឌុប កុមារអង្គរបានខំប្រឹងស្វះស្វែងប្រលងចូលមហាវិទ្យាល័យរបស់រដ្ឋព្រោះថាខ្លួនមិនសូវមានប្រាក់គ្រប់គ្រាន់ ដើម្បីបង់រៀនសាលាឯកជន តែដោយមិនមានសំណាង កុមារអង្គរមិនបានរៀននៅមហាវិទ្យាល័យទេ។ កុមារអង្គរមានតែខំប្រឹងធ្វើការនិងរស់នៅជាមួយម្តាយមីង។
និយាយពីការងារធ្វើការវិញ ដោយភាពខ្វះមុខខ្វះក្រោយធ្វើអោយលោកប្រធាននាយកដ្ឋានរបស់គេមិន សូវយកចិត្តទុកដាក់បង្រៀនធ្វើការប៉ុន្មានទេ គឺត្រឹមតែប្រាប់ហើយត្រូវតែធ្វើទាល់តែបាន។ លោកប្រធាននាយកដ្ឋានដ៏គំរក់ម្នាក់នោះ មែនគាត់ពេញចិត្តតែអ្នកមានប្រាក់គ្រប់គ្រាន់ហើយចេះរណែបរណបទៀត ទើបគាត់ពេញចិត្ត។ តែខ្ញុំមិនចេះអញ្ចឹង។
អតីតប្រធានរបស់កុមារអង្គរម្នាក់នេះ គាត់ជាអ្នកមាន តែគាត់ជាមនុស្សចង់អួតអាងប្រាប់គេឯងថា ក្រៅពីអញ គឺមានតែអញ។Sic គាត់គ្មានយល់ថាអ្នកណាល្អទេ តែបើមានលុយទើបនិយាយជាមួយ។ តើនៅស្រុកខ្មែរមានមនុស្សដូច្នេះប៉ុន្មាននាក់ទៀត? ខ្ញុំជឿថាមានច្រើនណាស់ មិនថាក្នុងស្ថាប័នរដ្ឋ ឬឯកជនទេ គឺដូចគ្នា ចូលចិត្តណាស់ បក្សពួកនិយម គ្រួសារនិយម លុយនិយមនោះ។ ទីបំផុតនៃមុខ របររបស់ខ្ញុំគឺត្រូវចាកចេញពីស្ថាប័នមួយនេះ ដើម្បីទៅកន្លែងផ្សេងទៀត ដែលមិនសូវមានមនុស្សរបៀប នេះទៀត បើទោះបីជាមានក៏គ្រាន់បើជាងអាមួយប្រធាននាយកដ្ឋានម្នាក់នេះដែរ។
ការដើរចេញដោយគ្មានស្តាយស្រណោះនេះវាក៏កាន់តែឆ្លុះបញ្ចាំងអោយឃើញពីគំនិតដ៏ឆ្កួតលីលារបស់ គាត់ដែរ ព្រោះគាត់ចង់អោយខ្ញុំធ្វើដូច្នេះជាយូរមកហើយ។ គាត់ដឹងថាជីវភាពគ្រសាររបស់ខ្ញុំយ៉ាងម៉េចដែរ តែហេតុអ្វីក៏គាត់គ្មានចិត្តសណ្តោសបន្តិចណាសោះ? ខ្ញុំចង់សួរគាត់ថា តើបងប្រធានមានបេះដូងទេ? តែមិនសួរល្អជាងសួរ។
មិត្តភ័ក្របងប្អូនចោទសួរខ្ញុំដោយឆ្ងល់ថា ហេតុអ្វីក៏បោះបង់ក្របខណ្ឌចោលអញ្ចឹងៗ? សម្រាប់ខ្ញុំមានចំលើយតែមួយគត់ គឺថា បើមិនធ្វើយ៉ាងដូច្នេះតើប្រពន្ធកូនរបស់ខ្ញុំបានអ្វីស៊ី?
នៅមានត...
No comments:
Post a Comment