ខ្ញុំបានសារពត៌មានដើមអម្ពិលកាលពីថ្ងៃទី៤វិចិ្ឆកា២០០៩ គេបានសរសេររៀបរាប់អំពីករណីស្លាប់ទារក បន្ទាប់ពីកើតរួច។ អានចប់ចិត្តខ្ញុំមានការតក់ស្លុកជាខ្លាំងព្រោះថា ខ្ញុំក៏ធ្លាប់មានប្រពន្ធកើតកូននៅមន្ទីរពេទ្យនេះដែរ ហើយកូនមានសុខភាពល្អទៀតផង។ ចុះចំណែកឯរឿងមួយនេះ តើមកពីការធ្វេស ប្រហែសរបស់ឆ្មបដូចការចោទប្រកាន់របស់គ្រួសារទារក ឬក៏មកពីសុខភាពកូន? ខ្ញុំមិនអាចឆ្លើយបាន ទេ គ្រាន់តែចង់និយាយមួយ... តើកុមារអង្គរគួរតែនិយាយអត់ ដើម្បីខ្មែរថ្កើងថ្កាន?
ជាការពិតណាស់នៅមន្ទីរកាល់ម៉ែត្រជាពេទ្យរដ្ឋបម្រើអោយប្រជាពលរដ្ឋ ប៉ុន្តែពេលខ្លះ... ទេខ្ញុំមិនអាច និយាយថាពេលខ្លះទេ តែអាចនិយាយបានថា ជាច្រើនលើកច្រើនសារមកហើយ យកកម្រៃពីប្រជា ពលរដ្ឋថ្លៃជាងឯកជនទៅទៀត ចំណែកសេវាវិញអន់ជាងអាចម៍គោទៀត។ ជាទូទៅគ្រូពេទ្យនៅ កាល់ម៉ែត្រថោកទាបណាស់ ព្រមទាំងគ្មានវិជ្ជាជីវៈជាគ្រូពេទ្យទៀតផង។ មាត់វិញនិយាយដូចឆ្កែអញ្ចឹង គឺថោករកគូរប្រៀបគ្មាន។ ខ្ញុំជាមន្ត្រីរាជការមានប្រាក់ខែត្រឹមតែជាងដប់ម៉ឺនរៀល ពេលប្រពន្ធឆ្លងទន្លេ ត្រូវដើរខ្ចីបុលគេ ដើម្បីគ្រប់ថ្លៃពេទ្យ និងថ្លៃសូកប៉ាន់ឆ្មប បើសរុបទៅខ្ញុំចំណាយអស់ប្រហែលជិត ៣០០ដុល្លារអាមេរិកឯណោះ។ ឱម្ចាស់ថ្លៃអើយ។
ចំណែកឯរឿងចៅរបស់អ៊ំប្រុសនោះស្លាប់ ប្រហែលជាដោយសារពេទ្យឆ្មបនិងដុកទ័រវះកាត់នោះតែម្តង ព្រោះប្រហែលជាអ៊ំនោះមិនបានសូកដាក់ហោប៉ៅឆ្មបបិសាចទាំងនោះហើយមើលទៅ។ Sic.
No comments:
Post a Comment